ព័ត៌មានជាតិ
ក្រុមហ៊ុនហ្វេសបុក បើកវគ្គបណ្តុះបណ្តាលពីសុវត្ថិភាពការប្រើប្រាស់ហ្វេសប៊ុក
តាមសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក្រុមហ៊ុនហ្វេសប៊ុក (Facebook) នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយថ្មីៗ និងអំពីសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក រួមទាំងចំណុចសំខាន់ៗមួយចំនួនទៀតទាក់ទងប្រព័ន្ធហ្វេសបុក។
វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានអនឡាញនៅកម្ពុជា។
អ្នកសារព័ត៌មានប្រមាណ ៣០ នាក់ នឹងត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយពួកគេនឹងមានឱកាសសាកសួរដល់វាគ្មានជំនាញនូវអ្វីដែលមិនទាន់បានយល់ដឹងទាក់ទងប្រព័ន្ធហ្វេសប៊ុក។
វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ អាសយដ្ឋានផ្ទះលេខ៥៥ ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ រាជធានីភ្នំពេញ។
ដូច្នេះប្រសិនបើសមាជិក សមាជិកា រួមទាំងអ្នកសារព័ត៌មានចាប់អារម្មណ៍សូមរួសរាន់ចុះឈ្មោះ លោក ប៉ែន សមិទ្ធិ
នៅទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) អាសយដ្ឋានផ្ទះលេខ ១២ ផ្លូវលេខ៥ (បុរីប៉េងហួត មុខផ្សារប៉េសេ ផ្លូវ៣៧១) សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទតេលេ លោក ខាន់ សុឃន
ក្រាមលេខ ០១២ ៨៩៥ ៨៥៣ និង០១៧ ២៩៧ ៤៤៧៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


