Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​យកកូនឈើ​៣ ពាន់ដើមដាំ​នៅក្នុងសង្ឃមណ្ឌល​បរិស្ថាន

បានផុស

នៅ

ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់បានធ្វើដំណើរដោយរថយន្ត និងម៉ូតូនាំគ្នាទៅដាំកូនឈើចម្រុះដូចជា គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន ៣០០០ ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាន ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាំកូនឈើចម្រុះនេះដែរប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំពីព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន។

បើតាមព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន បានមានថេរៈដីកាថា៖ សង្ឃមណ្ឌលបរិស្ថាននេះ ព្រះអង្គបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើមផងដែរ។

ដោយនៅថ្ងៃនេះគឺយើងបាននាំកូនឈើដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន៣០០០​ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។

ព្រះអង្គ មានថេរៈដីកា បន្តថា៖ សង្ឃមណ្ឌលបរិស្ថានប៉ៃលិន មានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់​បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ កំពុងដើរតួនាទី ចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ តាមគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិ។

សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ហើយមានជីវៈចម្រុះ និងធម្មជាតិស្រស់បំព្រង ដែលអំណោយផលដល់ការធ្វើសមាធិ តាមបែបព្រះពុទ្ធសាសនា និងមានអាស្រមតូចមួយ ដែលតម្កល់ រូបសំណាកព្រះពុទ្ធរូបព្រះអង្គខ្មៅ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាទៅតាមជំនឿ។

ជាមួយគ្នានេះព្រះអង្គ ក៍បានបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។

ចំណែកបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំដើមឈើប្រណិតចំនួន ១លានដើម ជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុក៕

អត្ថបទៈ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម