ព័ត៌មានជាតិ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅកំពង់ឆ្នាំងសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទានរបស់ ADB
សាលាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការកសាង និងគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំងនៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបក្រោមវត្តមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីប្រឹក្សាបច្ចេកទេសគម្រោងប្រធានមន្ទីរអាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសគម្រោងផងដែរ។
កិច្ចប្រជុំនេះបានឱ្យដឹងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អនុវត្តនៅក្រុងកំពង់ឆ្នាំង ផ្ដោតលើអនុគម្រោងចំនួន ២ គឺគម្រោងសាងសង់ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់ និងគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលនឹងចាប់ផ្ដើមអនុវត្តការសាងសង់នាពេលខាងមុខនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុងទីប្រជុំជន និងសហគមន៍ព្រមទាំងសុខុមាលភាពក្រុមគ្រួសាររបស់យើងទាំងអស់គ្នា។
សូមបងប្អូនប្រជាពល រដ្ឋកុំចោលសំរាមពាសវាលពាសកាល នៅតាមទីសាធារណៈ តាមដងផ្លូវ និងសូមភ្ជាប់សេវាដឹកជញ្ជូនសំរាមឲ្យបានគ្រប់គេហដ្ឋាន ដើម្បីមូលដ្ឋានយើងទីក្រុងយើងមានសោភ័ណភាព និងបរិស្ថានល្អ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


