Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ណែនាំឱ្យព្រះសង្ឃខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យ

បានផុស

នៅ

សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានណែនាំដល់ព្រះសង្ឃត្រូវខិតខំ
សិក្សារៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២_២០២៣ ក្នុងស្រុកសន្ទុកនៅថ្ងៃទី៨ ខែកក្កដា នៅសាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីការថា «ក្នុងឋានៈជាសង្ឃត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របើមិនដូច្នោះទេ គឺមិនអាចទទួលបានទាំងចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យនោះទេ។ ហើយការសិក្សា​ទទួលជោគជ័យទៅបាន លុះត្រាយើងម្នាក់ៗ​មានការតស៊ូប្រឹងប្រែងស្រវាស្រទេញត្រង់ត្រាប់ស្ដាប់ហើយត្រូវចេះស្ដាប់ ចេះកត់ត្រា,ចេះឆ្ងល់ និងចេះសួ(សុ, ចិ, បុ ,លិ)»។ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានបន្តថា ការអំណត់ព្យាយាមនឹងបានដល់គោលដៅពិតប្រាកដអាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ។

មានប្រសាសន៍ទៅកាន់សមណសិស្សនាឱកាសនោះដែរ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍធនធានព្រះសង្ឃ គឺជាបញ្ហាអាទ្ធិភាពមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានសក្តិសមជាសានារបស់រដ្ឋ និងស្ថិតស្ថេរគង់វង្ស។

លោកស្រីបានស្នើដល់សមណសិស្សក៏ដូចព្រះសង្ឃនៅតាមវត្តអារាមទាំងអស់ឲ្យបន្តធ្វើអនាម័យខ្លួនប្រាណ និងទីធ្លាស្នាក់នៅឲ្យបានជាប្រចាំ ដើម្បីថែរក្សាការពារសុខភាពឲ្យបានល្អ ហើយត្រូវបន្តការពារចំពោះជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវិធានការណ៍របស់ក្រសួងសុខាភិបាល គឺ៣ការពារ និង៣កុំឲ្យបានល្អ។

សូមបញ្ជាក់ថា នៅបវេសនកាលឆ្នាំសិក្សាថ្មី២០២២_២០២៣នេះ នៅក្នុងស្រុកសន្ទុកមានសាមណសិស្សចំនួន២៥១អង្គ/នាក់ បានចូលសិក្សារៀនសូត្រ ក្នុងនោះថ្នាក់ទី១មាន១៩៦អង្គ/នាក់ ថ្នាក់ទី២មាន៣៦អង្គ/នាក់ និងថ្នាក់ទី៣មាន១៩អង្គ/នាក់។

នៅក្នុងឱកាសនោះ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន និងលោកស្រី ខៀវ ស៊ីណា បានប្រគេនទ័យវត្ថុគ្រឿងបរិក្ខាប្រើប្រាស់និងបច្ច័យដល់ដល់មន្ត្រីសង្ឃ និងសមណសិស្ស ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សមណសិស្សដែលទទួលលទ្ធផលល្អពីលេខ១ដល់លេខ៣នៅក្នុងឆ្នាំសិក្សាកន្លងមក និងបានប្រគេនបច្ច័យមួយចំនួនទៀតសម្រាប់ទ្រទ្រង់ដល់សាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថនិងចែកថវិកាជូនដល់លោកយាយលោកតាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម