Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា គឺជាប្រទេសដែលជឿនលឿនក្នុងដំណាក់កាលកូវីដ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលជំងឺកូវីដ-១៩ បានរាតត្បាតធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា បានដើរលឿនមួយជំហាន ដែលសម្ដេចអាចនិយាយដោយមោទនភាពថា កម្ពុជា គឺជាប្រទេសដែលជឿនលឿននៅក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែបន្តថា «ហើយអ្វីដែលជាគោលដៅខ្ញុំបានដាក់ចេញ មុនពេលកូវីដមកដល់ ឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហោចណាស់ជុំវិញប្រព័ន្ធទូរស័ព្ទ គឺសម្រេចជោគជ័យ អញ្ចឹងព្រោះពីនោះ ដាក់លក្ខខ័ណ្ឌថា​ បើអ្នកឯងមិនចេះអាហ្នឹងទេ គឺខ្ញុំមិនអាចតែងតាំងអ្នកឯងកាន់តំណែងទេ ព្រោះឲ្យមិនចាំបាច់ទៅណាឆ្ងាយ ទៅរៀនកុំព្យូទ័រទេ ទៅរៀនត្រឹមតែប្រព័ន្ធទូរស័ព្ទ ជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹងបានហើយ ចេះប្រើតែអាហ្នឹង»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការណែនាំ គឺមន្ត្រីរាជការអាចប្រើប្រាស់បណ្ដាញសង្គមនានា ដើម្បីធ្វើការទំនាក់ទំនង និងបំពេញការងារ ដូចជា៖ Telegram, Viber, Line, Whatsapp, We Chat និងអាចធ្វើការប្រជុំតាមប្រព័ន្ធ Zoom ផងដែរ។ ក្នុងនោះដែរ ការងាររបស់ក្រសួង-ស្ថាប័នមួយចំនួន ក៏ត្រូវបានជំរុញឲ្យធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលថែមទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម