Connect with us

ព័ត៌មានជាតិ

ដៃគូដឹកជញ្ជូន foodpanda អស់កង្វល់រឿងបញ្ហាសាំងឡើងថ្លៃ ព្រោះតែ SUNRA និង MIKU

បានផុស

នៅ

​នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចសហការ​ជា​ដៃគូ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​របស់​ដៃគូ​ដឹកជញ្ជូន ខណៈពេលដែល​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង​ខ្ពស់​។ លើសពីនេះ​ទៀត ដៃគូ​ទាំង​សង ខាង​ក៏មាន​ចក្ខុវិស័យ​រួមគ្នា ក្នុងការ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន ដោយ​លើកទឹកចិត្ត​ដល់​ដៃគូ​ដឹកជញ្ជូន foodpanda គ្រប់រូប​គួរ​ចាប់អារម្មណ៍ និង​ងាក​មក​សាកល្បង​ប្រើប្រាស់ ម៉ូតូ​អគ្គិសនី​ទំនើប​របស់ SUNRA និង MIKU ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​។​

​លោកស្រី ឡាយ ស៊ីវ​ហួង នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន foodpanda បាន​ថ្លែងថា ៖“​ដើម្បី​សម្រួល​លើ​ការចំណាយ​របស់​ដៃគូ​ដឹកជញ្ជូន ​ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​ហាក់​មិនទាន់​ធ្លាក់ចុះ ពួកយើង​ក៏​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចសហការ​នេះ​សម្រាប់​ដៃគូ​ដឹកជញ្ជូន foodpanda ក្នុងការ​ទទួល​អត្ថប្រយោជន៍ និង​ការ​សន្សំសំចៃ​ជាច្រើន​។ លើសពីនេះទៅទៀត ពួកយើង​ក៏​ចង់​ចូលរួមចំណែក​ក្នុង​ការជួយ​រក្សា​បរិស្ថាន​ផងដែរ​។ ពួកយើង​សង្ឃឹមថា​ភាពជា​ដៃគូ​នេះ​ នឹង​នាំមក​នូវ​តម្លៃ​ជាច្រើន​ដល់​ដៃគូ​ដឹកជញ្ជូន​របស់​ពួកយើង​ទាក់ទង​នឹង​ហិរញ្ញវត្ថុ និង​ភាពងាយស្រួល​។ មិន​ត្រឹមតែ​សម្រាប់​អ្នក​ដែល​កំពុង​ជា​ដៃគូ​ដឹកជញ្ជូន​របស់​ពួកយើង​ទេ ពួកយើង​ក៏​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​ដៃគូ​ដឹកជញ្ជូន​របស់​ពួកយើង ប៉ុន្តែ​មិនទាន់មាន​យានជំនិះ ដូច្នេះ​ពួកគាត់​ក៏​អាច​ទទួលបាន​ការងារ និង​ប្រាក់ចំណូល​ផងដែរ​”​។​

​កញ្ញា គឹម លី​ណា អ្នកគ្រប់គ្រង​ហាង​ម៉ូតូ​អគ្គិសនី SUNRA និង MIKU​បាន​បន្ថែមទៀតថា​៖ “​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ថ្ងៃនេះ​រវាង​ក្រុមហ៊ុន foodpanda និង SUNRA MIKU គឺជា​ការរួមចំណែក​មួ​យ ​ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​មកប្រើប្រាស់​មធ្យោបាយ ធ្វើដំណើរ​បៃតង (Green Mobility)​។ ដោយ​ឃើញថា​ ការលក់ដូរ Online និងដឹកជញ្ជូន​ទំនិញ ម្ហូបអាហារ កំពុង​តែមាន​តម្រូវការ​កើនឡើង​ខ្លាំង ដែលមាន​ម៉ូតូ​ដឹកជញ្ជូន​រាប់ពាន់​គ្រឿង​ចរន្ត​ក្នុង​ទីក្រុង​។ ហេតុដូច្នេះ​ការផ្លាស់ប្ដូរ​មកប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ បៃតង​ជា​លក្ខណៈ​បែប​ម៉ូតូ​អគ្គិសនី គឺជា​ការចូលរួម​យ៉ាង​សំខាន់​មួយ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ (Climate Change) កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (Green House Gas) ក៏ដូចជា​កាត់បន្ថយ​ផ្សែង​ពុល​ក្នុង​ទីក្រុង​ដែលមាន​ផលប៉ះពាល់ ខ្លាំង​ដល់​សុខភាព​ផ្លូវដង្ហើម​។​” កញ្ញា​បាន​បន្តទៀតថា៖ “​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​ គឺ អ្នក​ដឹកជញ្ជូន​នឹង​អាច​សន្សំសំចៃ​ថវិកា​ប្រចាំខែ​បាន​ច្រើន​អំពី​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី ដោយ​ថា​ម៉ូតូ​ម៉ាក SUNRA និង MIKU មិនត្រូវ​ការប្រើ​សាំង ឬប្តូរ​ប្រេងម៉ាស៊ីន​នោះទេ។ ការ​ជិះ​ 100km ​ប្រើ​អគ្គិសនី​អស់​ត្រឹមតែ 2.14 kwh គិត​ជា​ប្រាក់ ស្មើនឹង​ 1600​ រៀល​ប៉ុណ្ណោះ​!! ដូច្នេះ​អាច​សន្សំសំចៃ ×10​ ដង ប្រៀបធៀប​ទៅនឹង​ការប្រើ​ម៉ូតូ​សាំង​ធម្មតា​។ គួរបញ្ជាក់​ផងដែរ​ថា​ម៉ូតូ​អគ្គិសនី SUNRA និង MIKU ប្រើប្រាស់​អាគុយ​ប្រភេទ​លី​ចូ​ម (lithium ion battery) ដែលមាន​កម្លាំង​ខ្លាំង និង អាយុកាល​ប្រើប្រាស់​បាន​ច្រើន​ឆ្នាំ មាន​ល្បឿន​លឿន​ល្មម​ត្រឹម​ 80km/​ ម៉ោង ហើយ​ការ​សាក​ថ្ម 4 ម៉ោង​ពេញ​អាច​រត់​បាន​ចំងាយ​ 135km សមល្មម​សម្រាប់​ការដឹកជញ្ជូន​។

​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ក៏មាន​ផ្ដល់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​ឱ្យដៃ​គូ​ដឹក​ជញ្ជូន foodpanda និង​ជួយ​សម្របសម្រួល​ស្វែងរក​ដៃគូ​ធនាគារ​ ដើម្បី​ផ្ដល់​សេវាកម្ម​ឥណទាន​ជូន​ផងដែរ​។ foodpanda និង SUNRA MIKU ជឿ​ជាក់​ថា​ភាពជា​ដៃគូ​នេះ​ នឹង​ជួយសម្រួល​ថ្លៃ​ចំហាយ​របស់​ដៃគូ​ដឹកជញ្ជូន​រាប់ពាន់នាក់ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសហការ​នេះ​នឹង​រួមចំនែក​លើកស្ទួយ​ការការពារ​បរិស្ថាន​បន្ថែម​ទៀត​។​

​ក្លាយជា​ដៃគូ​ដឹកជញ្ជូន​ក្រុមហ៊ុន foodpanda ឥឡូវនេះ​តាមរយៈ https://rider.foodpanda.com.kh/

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Miku https://www.mikuev.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម