Connect with us

ព័ត៌មានជាតិ

ធនាគារ ABA និង foodpanda សហការភ្ជាប់ប្រព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួល

បានផុស

នៅ

ABA ដែលជា​ធនាគារ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ឈានមុខ​នៅ​កម្ពុជា និង​ក្រុមហ៊ុន foodpanda ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ឈានមុខ​នៅ​កម្ពុជា សហការ​ណែនាំ​មធ្យោបាយ​ទូទាត់​បែប​ឌីជីថល តាម ABA PAY ទៅក្នុង​អេប foodpanda ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​បទពិសោធ​ទូទាត់​ប្រាក់​កាន់តែ​ចំណេញ​ជូន​អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​អតិថិជន ABA រាប់លាន​នាក់ និយម​ទូទាត់​ដោយផ្ទាល់​ពី​ស្មា​ត​ហ្វូ​ន​របស់​ពួកគាត់ ABA PAY បានក្លាយ​ជាការ​បន្ថែម​ដ៏​ប្រសើរ​មួយ ទៅក្នុង​ជម្រើស​ទូទាត់​ប្រាក់​ដែលមាន​នៅក្នុង​អេប foodpanda ដូចជា​សាច់ប្រាក់ និង​កាត​ឥណ​ពន្ធ​/​កាត​ឥណទាន​។​

​ការភ្ជាប់​ប្រព័ន្ធ ABA PAY ធ្វើ​ឲ្យ​អតិថិជន ABA ទូទាត់​ប្រាក់​សម្រាប់​ការ​កម្មង់​របស់​ពួកគេ​នៅលើ​អេប foodpanda កាន់តែ​ងាយស្រួល​។ ប្រតិបត្តិការ​នីមួយៗ​ត្រូវបាន​ការពារ​ដោយ​សុវត្ថិភាព និង​ទាមទារ​ការអនុញ្ញាត​ប្រតិបត្តិការ​ជាមួយ​លេខ​កូដ PIN របស់ ABA Mobile​។​

​ពិធី​ដាក់​ដំណើរការ ABA PAY ទៅក្នុង​អេប foodpanda ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​កណ្ដាល foodpanda​។ ពិធី​នេះ ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​អ្នកតំណាង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងនោះ​មាន​លោក Zokhir Rasulov នាយក​ឌីជីថល ABA និង​លោក Achaya BC អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ foodpanda Cambodia​។​

​លោក Zokhir Rasulov បាន​អធិប្បាយ​ក្នុងឱកាស​នោះ​ថា “​យើងខ្ញុំ​មាន​សេចក្ដីសោមនស្ស ក្នុងការ​ប្រកាស​អំពី​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ foodpanda ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ឈានមុខ ដែល​អតិថិជន ABA ជាច្រើន​ពឹងផ្អែក​លើ​ការដឹកជញ្ជូន​ម្ហូបអាហារ​ប្រចាំថ្ងៃ​។ ជាមួយ ABA PAY ដែល​បានដាក់​បញ្ចូល​ទៅក្នុង​អេប foodpanda ឥឡូវ​អតិថិជន​របស់​យើង អាចធ្វើ​ការទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល និង​រហ័ស ព្រមទាំង​លទ្ធភាព​ក្នុងការ​ទទួលបាន​ប្រូ​ម៉ូ​សិន និង​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​ផងដែរ​។​”

​លោក​បាន​បន្ថែមថា “​ការភ្ជាប់​ប្រព័ន្ធ​នេះ អាច​ដំណើរការ​ទៅបាន​ដោយសារ​ដំណោះស្រាយ ABA PayWay ដែលជា​មធ្យោបាយ​ទូទាត់​ប្រាក់​ឈានមុខ​របស់​ប្រទេស ដែល​ធានា​ដល់​ប្រតិបត្តិ​ការងាយស្រួល និង​សុវត្ថិភាព​។ ភាពជា​ដៃគូ​នេះ គឺ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះថា ABA និង foodpanda ប្ដេជ្ញា​ពង្រឹង​បទពិសោធ​ទូទាត់​ប្រាក់​របស់​អ្នកប្រើប្រាស់​បន្ថែមទៀត ជាមួយនឹង​គម្រោង​ក្នុង​ការណែនាំ​មធ្យោបាយ​ទូទាត់​បន្ថែម​នៅពេល​ខាងមុខ​។​”

​លោក Achaya BC នាយក​ប្រចាំ​ប្រទេស​នៃ foodpanda Cambodia ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “​កិច្ចការ​ចម្បង​របស់​យើង គឺ​តែងតែ​ផ្តោតលើ​ការផ្តល់​គុណ​តម្លៃ​ជូន​អតិថិជន តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាចធ្វើ​ទៅបាន ។ ភាពជា​ដៃគូ​ជាមួយ ABA PAY នេះ នឹង​កាន់តែ​ពង្រឹង​ដល់​បេសកកម្ម​របស់ foodpanda បន្ថែមទៀត ក្នុងការ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​កាន់តែច្រើន សម្រប​ទៅនឹង​ការទូទាត់​ប្រាក់​ឌីជីថល​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ យើង​ជឿជាក់ថា ភាពជា​ដៃគូ​នេះ​ក៏​នឹង​ផ្តល់នូវ​បទពិសោធ​សេវាកម្ម​ពេញលេញ និង​រលូន​ដល់​អតិថិជន​របស់​យើង​ទាំង ABA PAY និង foodpanda ។ យើង​នឹង​រួមគ្នា បន្ត​អភិវឌ្ឍ​កិច្ចសហការ​របស់​យើង ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ផ្តល់នូវ​គុណ​តម្លៃ និង​ការពេញចិត្ត​របស់​អតិថិជន​កាន់តែ​ប្រសើរ​”​។

​ភាពជា​ដៃគូ​រវាង ABA និង foodpanda រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃ​ការទូទាត់​បែប​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​លើកកម្ពស់​សង្គម​ដែល​មិន​ប្រើ​សាច់ប្រាក់ ស្របតាម​ចក្ខុវិស័យ​របស់​កម្ពុជា សម្រាប់​អនាគត​ឌីជីថល​ប្រកបដោយ​បរិ​យាប​ន្ន និង​ការតភ្ជាប់​កាន់តែ​ប្រសើរ​។ តាមរយៈ​ប្រតិបត្តិ​ការមិន​ប្រើ​ក្រដាសប្រាក់ និង​ការផ្តល់ជូន​នូវ​ជម្រើស​ទូទាត់​ដ៏​ងាយស្រួល ប្រកបដោយ​សុវត្ថិភាព ភាពជា​ដៃគូ​នេះ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​បង្កើត​សង្គមជាតិ​មួយ ដែល​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​

​នៅក្នុង​ដំណាក់កាល​បន្ត​បន្ទាប់​នៃ​ភាពជា​ដៃគូ​នេះ ABA នឹងដាក់​ចេញ​នូវ​ជម្រើស​ការទូទាត់​ប​ន្ថែ​ម​ទៀត​សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​អតិថិជន foodpanda ដូចជា មុខងារ Account On File ដែល​អនុញ្ញាតឱ្យ​មានកា​រទូ​ទាត់​ដោយ​ចុច​តែម្តង ដោយ​មិនចាំបាច់​បញ្ចូល​ព័ត៌មាន​លម្អិត​របស់​អតិថិជន​ម្តង​ហើយ​ម្តងទៀត និង​មុខងារ ABA KHQR ដែល​ផ្តល់នូវ​ភាពងាយស្រួល​កាន់តែច្រើន ក្នុងការ​ទូទាត់​ប្រាក់​ពី​ធនាគារ​ផ្សេងទៀត​របស់​អតិថិជន ទៅកាន់​គណនី​អាជីវករ foodpanda ។​

​ជាមួយនឹង​ការបន្ថែម​នូវ​មុខងារ​ទាំងនេះ នាពេលខាងមុខ ការ​កុម្ម៉ង់​អាហារ និង​គ្រឿងទេស តាមរយៈ​ក្រុមហ៊ុន foodpanda នឹង​កាន់​តែមាន​ភាពរលូន និង​ជាទី​ពេញចិត្ត ហើយ​ថែមទាំង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​ដៃគូ ក្នុងការ​លើកកម្ពស់​កា​រទូ​ទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ និង​តាមបែប​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៦ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៨ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១១ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម