ព័ត៌មានជាតិ
មជ្ឈមណ្ឌលកម្ពុជា៤.០ ចុះ MOU ជាមួយវិស័យឯកជន ដើម្បីផលិត និងផ្សព្វផ្សាយពីគម្រោង «ប្រជាជនសកល»
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន អប្សរា មេឌាសឺវីស ឯ.ក ស្តីពីភាពជាដៃគូក្នុងការផលិត និងផ្សព្វផ្សាយគម្រោង «ប្រជាជនសកល» និងការពបង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។

ក្នុងឱកាសនេះ លោក ណេប សាមុត សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ តំណាងឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការចុះ MOU នេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ក្នុងការផលិត និងផ្សព្វផ្សាយពីគម្រោង «ប្រជាជនសកល» ដែលជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ព័ត៌មាន និងចំណេះដឹងពីការវត្ត និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជិថលដល់ពលរដ្ឋ ជាពិសេស យុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាពដែលក្លាយជាធនធានមួយដែលមានសមត្ថភាព និងចំណេះដឹងសកល។

លោកបន្តថា ការចុះអនុស្សរណៈនេះ មានទស្សនវិស័យសំខាន់ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម តាមរយៈការបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅ និងយុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យក្លាយជាធនធានមានសក្តានុពលក្នុងសង្គម។ បន្ថែមពីនេះ ភាគីទាំង២ នឹងធ្វើការរួមគ្នាក្នុងការផលិតមាតិកានានាក្រោមគម្រោងនេះដូចជា ទី១ កម្មវិធី «ឧស្សាហកម្ម ៤.០» ទី២ កម្មវិធី «អក្ខរថិក-Digital Literacy» និងទី៣ គឺកម្មវិធី «ប្រជាជនសកល» នេះឯង។ លោក ណេប សាមុត ក៏សង្ឃឹមថា តាមរយៈការចុះហត្ថលេខានេះ និងជួយជាប្រយោជន៍ច្រើនដល់សង្គមកម្ពុជា ការទទួលបានព័ត៌មានទាក់ទិននិងការវិវត្តរបស់បច្ចេកវិទ្យា ការសម្របខ្លួននិងឌីជីថលទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរា ថា ការសហការគ្នានាពេលនេះ បង្ហាញពីដំណើរការអភិវឌ្ឍនៃសកលលោក និងវិស័យសេដ្ឋកិច្ចក្នុងសង្គមឌីជីថល បច្ចេកវិទ្យា ដើម្បីឆ្លុះបញ្ចាំងពីវិធីនៃការចូលរួមរបស់ប្រជាជន ជាពិសេសយុវជនតែម្តង ក្នុងការអភិវឌ្ឍខ្លួនស្របតាមបច្ចេកវិទ្យាបច្ចុប្បន្ន។

ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិកានេះ ស្ថាប័នលោកបានគ្រោងរៀបចំមាតិកាដូចជា ទី១ កម្មវិធី «បដិវត្តន៍ឧស្សាហកម្ម (IR 4.0)» មាន២០ភាគ ដោយផ្តោតលើនិយមន័យ និងទិន្នន័យសំខាន់ៗជាមូលដ្ឋានដើម្បីស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី២ កម្មវិធី «អក្ខរកម្មឌីជីថល» មាន២០ភាគដូចគ្នា ដែលជាប្រភេទមាតិកាបែបវីដេអូឯកសារ ផ្តោតលើសុវត្ថិភាពបច្ចេកវិទ្យា និងការត្រៀមខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ។ បន្ទាប់មក និងមានការរៀបចំកម្មវិធីផ្សេងៗទៀតក្រោមប្រធានបទ «ប្រជាជនសកល»៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


