សេដ្ឋកិច្ច
Uber សម្រេចកិច្ចព្រមព្រៀង ១,២ ប៊ីលានដុល្លារ គ្រប់គ្រងលើជំនួញសេវាកម្មដឹកជញ្ជូនអាហារ Foodpanda តៃវ៉ាន់
ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក Uber បានចុះកិច្ចព្រមព្រៀងតម្លៃ ១,២៥ ប៊ីលានដុល្លារ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Delivery Hero ដោយនឹងគ្រប់គ្រងលើជំនួញសេវាកម្មដឹកជញ្ជូនម្ហូបអាហារកម្មង់តាមអនឡាញ Foodpanda នៅកោះតៃវ៉ាន់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រោមកិច្ចព្រមព្រៀងថ្មីស្រឡាងនេះ ក្រុមហ៊ុន Uber នឹងកាន់កាប់អាជីវកម្ម Foodpanda នៅតៃវ៉ាន់ក្នុងតម្លៃ ៩០០ លានដុល្លារជាសាច់ប្រាក់ និងទិញ ភាគហ៊ុនថ្មីចំនួន ៣០០ លានដុល្លារ របស់ Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ Foodpanda។
ក្រុមហ៊ុនអាមេរិកដដែល រំពឹងថា ការទិញយកនឹងធ្វើឱ្យខ្លួនទទួលបានប្រាក់ប្រចាំឆ្នាំ ១៥០ លានដុល្លារបន្ថែមពីលើប្រាក់ចំណេញស្នូលនៃអាជីវកម្មដឹកជញ្ជូនរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំនៃការបិទកិច្ចព្រមព្រៀង ទំនងជានៅឆមាសទី១នៃឆ្នាំ ២០២៥។
គួរគូសបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនដឹកជញ្ជូនទាំង២ ធ្វើឡើងខណៈក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅអាស៊ីជាច្រើន កំពុងប្រឈមមុខនឹងកម្រិតចំណូលស្ដួចស្តើង ដោយសារតែការចំណាយខ្ពស់លើការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីរក្សាអ្នកប្រើប្រាស់ដែលក្បិតក្បៀតការចំណាយដោយសារតែអតិផរណា និងសម្ភាធតម្លៃនៃការរស់នៅ ទោះបីជាសេវាកម្មដឹកជញ្ជូនបានស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដក្ដី។

ទ្វីបអាស៊ី បានក្លាយជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុន Delivery Hero បន្ទាប់ពីក្រុមហ៊ុននេះសម្រេចបានកិច្ចព្រមព្រៀង ៤ ប៊ីលានដុល្លារនៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩។ យ៉ាងណាមិញ ក្រុមហ៊ុនបាន និងកំពុងព្យាយាមដកទ្រព្យមួយចំនួនរបស់ខ្លួនចេញពីតំបន់ ដើម្បីបង្កើនប្រាក់ចំណេញ។
ជុំវិញកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន Uber នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Delivery Hero លោក Niklas Ostberg បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងត្រូវផ្តោតលើធនធានរបស់យើងលើផ្នែកផ្សេងៗទៀតនៃអាជីវកម្មសកលរបស់យើង ដែលយើងមានអារម្មណ៍ថាយើងអាចមានឥទ្ធិពលធំបំផុតសម្រាប់អតិថិជន អ្នកលក់ និងអ្នកជិះ»។
កន្លងមក ក្រុមហ៊ុន Delivery Hero ក៏ចង់លក់អាជីវកម្ម Foodpanda របស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ យ៉ាងណាមិញ ក្រុមហ៊ុនបាននិយាយកាលពីខែកុម្ភៈថា ខ្លួនបានបញ្ចប់ការពិភាក្សាលើការលក់នៃប្រតិបត្តិការទាំងនោះហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


