ព័ត៌មានជាតិ
ដំឡូងមី៤ប្រភេទ ដែលកសិករខេត្តត្បូងឃ្មុំ និយមដាំ និងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង
ដំឡូងមី ពូជ៤ប្រភេទគឺ ពូជ៨១ ពូជរ៉ាក់យ៉ង៩០ ពូជម៉ាឡេ និងពូជប៉ិគួក កសិករនិយមដាំដោយសារវាងាយដាំ ធនជំងឺ ឲ្យផលខ្ពស់ លើផ្ទៃដីជាង៥ម៉ឺនហិកតា ឯណោះ ។ ជាមួយនឹងទិន្នផលល្អ ថែមទាំងមានទីផ្សារស្រួលលក់ ពោលគឺមានហ្វាយឡូឈរចាំទទួលទិញតែម្តង ។ ប្រជាកសិករនិយមដាំ និងបង្កើនការដាំច្រើនជាងឆ្នាំទៅមិញ ក្នុងកំរិតជីវភាពខ្ពស់គួរកត់សំគាល់ ។
លោក ទេន ទុំ អាយុ៣០ឆ្នាំ រស់ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ទោះបីមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ តែដំឡូងមីរបស់កសិករយើងមិនមានផលប៉ះពាល់អ្វីនោះទេ ។ ពូជដំឡូងមី៤ប្រភេទ មានៈ ពូជ៨១ ពូជរ៉ាក់យ៉ង៩០ ពូជម៉ាឡេ និងពូជប៉ិគួក ក្នុងនោះដែរ ពូជ៣ប្រភេទមានៈ ពូជ៨១ ពូជរ៉ាក់យ៉ង៩០ និងពូជម៉ាឡេ ឲ្យផលក្នុង១ហិកតា ពី១៥តោន ទៅ១៨តោន ។ ហើយពូជប៉ិគួក ឲ្យផលច្រើនជាងគេរហូតដល់ពី២៥តោន ទៅ២៧តោន ក្នុង១ហិចតា ។ ដំឡូងដាំរយៈពេល១០ខែ កសិករអាចប្រមូលផលបានហើយ ។ គ្រួសារគាត់បានដាំលើផ្ទៃដីចំនួន២ហិកតាដែរ វាឲ្យផលបាន៤៥តោនដែរ ក្នុងតម្លៃទឹកប្រាក់បាន១៦លានរៀលផងដែរ ។
លោក ទេន ទុំ បានឲ្យដឹងទៀតថា ឆ្នាំទៅដំឡូងស្រស់តម្លៃ៣៦០រៀល ហើយដំឡូងក្រៀមតម្លៃ៧៨០រៀល តម្លៃល្អជាងឆ្នាំនាពេលកន្លងមក ហើយទីផ្សារមិនពិបាកលក់ទេ មានថៅកែចាំឈរទិញតែម្តង ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅខេត្តត្បូងឃ្មុំរបស់យើង កសិករដាំដំឡូងមីលើផ្ទៃដីចំនួន ៥៣ ២០០ហិកតា ក្នុងនោះស្រុកដែលដាំច្រើនជាងគេ គឺមានចំនួន៤ស្រុក គឺ. ស្រុកតំបែរ ស្រុកមេមត់ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ ។ ហើយពីរស្រុកទៀតមានដែរតែតិច គឺ.ស្រុកអូររាំងឪ និងស្រុកក្រូចឆ្មារ ។ ឆ្នាំនេះកសិករដាំច្រើនជាងឆ្នាំទៅ ដោយឆ្នាំទៅដាំតែជិត៥ម៉ឺនហិកតាតែប៉ុណ្ណោះ ៕
អត្ថបទ៖ សាន វិឡែម
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


