ព័ត៌មានជាតិ
ឆមាសទី១នេះ ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង២០នាក់ ប៉ះពាល់ផ្ទះពលរដ្ឋជាង៣ពាន់ខ្នង
នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះធម្មជាតិដោយបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងជាង១០០លើកបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង២០នាក់ និងខូខាតផ្ទះសម្បែងជាង៣ពាន់ខ្នង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ៦ខែឆ្នាំ២០២២នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន១០៨លើកបណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន៦៨៥ខ្នង របើកដំបូលផ្ទះនិងខូចខាតមធ្យមចំនួន២៣៧៤ខ្នង របើកដំបូលសាលារៀន១៩ខ្នង ប៉ះពាល់តូបលក់ដូរ១៣តូប របើកអគាររដ្ឋបាល៦កន្លែង ស្លាប់មនុស្ស៣នាក់និងរបួស១៨នាក់។ ចំនួននេះបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់។

ចំណែក៦ខែឆ្នាំ២០២១បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើកបណ្តាលឱ្យរលំផ្ទះចំនួន៦០០ខ្នង របើកដំបូលផ្ទះ៤៥៦៥ខ្នង របើកសាលារៀន៣១ខ្នង ប៉ះពាល់តូបផ្សារ១០០តូបប៉ះពាល់អគាររដ្ឋបាល១៧កន្លែង ស្លាប់មនុស្ស៥នាក់និងរបួស៥៦នាក់ ខណៈ៦ខែឆ្នាំ២០២០មានបាតុភូតខ្យល់កន្ត្រាក់កើតឡើងចំនួន១៥៥លើកបណ្តាលឱ្យរលំផ្ទះចំនួន៧១១ខ្នង របើកដំបូលផ្ទះចំនួន៤៥០៥ខ្នង របើកដំបូលសាលារៀន២៤ខ្នង ប៉ះពាល់អគាររដ្ឋបាលចំនួន២៤ខ្នង ស្លាប់មនុស្ស៤នាក់និងរបួស៤៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


