ព័ត៌មានជាតិ
តើវិក្កយបត្រ(Invoice) និងបង្កាន់ដៃ(Receipt) ខុសគ្នាត្រង់ណា?
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញ និងធ្លាប់ទទួលបានហើយនូវបង្កាន់ដៃ និងវិក្កយបត្រនៅពេលដែលទិញទំនិញ ឬប្រើប្រាស់សេវាកម្មអ្វីមួយ។ វិក្កយបត្រ និងបង្កាត់ដៃ គឺត្រូវបានចេញដោយអ្នកលក់ទៅកាន់អតិថិជន ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់គណនេយ្យករក្នុងការគណនាចំណូល ចំណាយប្រចាំខែ។ ប៉ុន្តែ លិខិតទាំងពីរមិនមានភាពដូចគ្នាទាំងស្រុងនោះឡើយ។

តើអ្វីទៅជាវិក្កយបត្រ (Invoice)?
វិក្កយបត្រ ជាលិខិតដែលចេញពីអ្នកលក់ទៅកាន់អតិថិជន នៅពេលដែលទិញទំនិញ ឬប្រើប្រាស់សេវាកម្ម អ្វីមួយ។ វិក្កយបត្រ បញ្ជាក់ពីប្រតិបត្តិការទិញលក់ទំនិញរបស់អតិថិនក្នុងចំនួនជាក់លាក់ ហើយតម្រួវឱ្យ អតិថិជនទូទាត់នៅពេលកំណត់ណាមួយ។ ជាទូទៅ វិក័យបត្រ គឺចេញពីការផ្កត់ផ្គង់ធំៗទៅកាន់អ្នកលក់បន្ត។
ជាធម្មតា នៅលើវិក្កយបត្រ គឺមានបញ្ជាក់ពី៖
• ឈ្មោះនៃអាជីវកម្ម ឬក្រុមហ៊ុន និមិត្តសញ្ញាសម្គាល់ និងលេខទំនាក់ទំនងពត៌មាន
• ឈ្មោះអតិថិជន និងលេខទំនាក់ទំនង
• លេខសម្គាល់វិក្កយបត្រ
• ថ្ងៃខែនៃការចេញវិក្កយបត្រ
• ថ្ងៃខែកំណត់នៃការបង់ប្រាក់របស់អតិថិជន
• ពត៌មានបញ្ជាក់ពីការទិញលក់ទំនិញ ឬសេវាកម្ម រួមបញ្ជូលទាំងតម្លៃ និងបរិមាណ
• ចំនួនសរុបដែលជំពាក់ រួមបញ្ជូលតម្លៃដើម និងពន្ធ។

តើអ្វីទៅជាបង្កាន់ដៃ (Receipt)?
បង្កាន់ដៃ គឺបញ្ជាក់ពីការលក់ទំនិញទៅកាន់អតិថិជនដែលបញ្ជាក់ថា អតិថិជនបានបង់ប្រាក់រួចរាល់។ ឧទាហរណ៍ នៅពេលដែលយើងចូលហាងទិញកាហ្វេគេមួយកែវ ពេលនោះគេនិងចេញបង្កាន់ (Receipt) ឱ្យយើងភ្លាមៗបន្ទាប់ពីបានបង់លុយថ្លៃកាហ្វេរួច។
នៅលើវិក្កយបត្រ គឺមានបញ្ជាក់ពី៖
• ឈ្មោះអាជីវកម្ម និមិត្តសញ្ញា និងលេខទំនាក់ទំនង
• ថ្ងៃខែបញ្ជាក់ពីការលក់
• ឈ្មោះអ្នក់លក់
• បញ្ជីឈ្មោះទំនិញឬសេវាកម្មដែលបានលក់
• តម្លៃទំនិញ ឬសេវាកម្ម
• ការបញ្ចុះតម្លៃ
• ចំនួនលុយដែលត្រូវបង់រួមបញ្ចូលទាំងការបង់ពន្ធ។
ជារួមមក លក្ខណៈខុសគ្នារបស់វិក័យប័ត្រ និងបង្កាន់ដៃ គឺ នៅពេលដែលយើងទិញទំនិញហើយបង់លុយ រួច នោះគេនឹងចេញបង្កាន់ដៃឱ្យ ចំណែកឯវិក្កយបត្រ ចេញឱ្យអតិថិជនសម្រាប់ទូទាត់នៅពេលក្រោយ៕
ដោយ៖ នាង រតនៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


