ព័ត៌មានជាតិ
ចំណូលផែស្វយ័តភ្នំពេញមានកំណើនខ្ពស់ក្នុងរយៈពេល២ខែដើមឆ្នាំនេះ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនចំណូលរបស់ខ្លួននៅក្នុងរយៈពេល២ខែដើមឆ្នាំនេះមានកំណើនខ្ពស់ ឆ្លុះបញ្ចាំងអំពីស្ថានភាពកាន់តែប្រសើរឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលហាក់មានភាពល្អប្រសើរ។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ ចំណូលរបស់ផែមានការកើនឡើងជាង២៨%សម្រេចបានទឹកប្រាក់ជាង៦,៦លានដុល្លារអាមេរិកក្នុងរយៈពេល២ខែដើមឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាដែលសម្រេចបានជាង៥,២ លានដុល្លារ។ ក្នុងនោះចំណូលពីប្រតិបត្តិការផែសម្រេចបាន៥,៣លានដុល្លារ ដោយកើនឡើងជាង២៨% ដោយកើនពីជាង៤,២លានដុល្លារ ចំណូលពីអាជ្ញាធរផែសម្រេចបានជាង១លានដុល្លារ កើនឡើងជាង២៥% និងចំណូលពីសេវាផ្សេងសម្រេចបានចំនួន ២៤៩ ១២៨ដុល្លារ កើនឡើងជាង៥០% ដោយកើនពីជាង១៦៦ ២០៣លានដុល្លារ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗមកនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។
លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុបជាង៤១លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្មរបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


