Connect with us

សេដ្ឋកិច្ច

កម្ពុជា ជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២% មិនធ្លាប់មាន ដោយសារកំណើនថ្លៃប្រេង និងម្ហូបអាហារពិភពលោក

បានផុស

នៅ

ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្ថានភាពនេះ លោក ជា ចាន់តូ បានអះអាងថា ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោ​បាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ បើតាមលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

គួរកត់សម្គាល់ថា ការកើនឡើងនៃអតិផរណានេះ មិនមែនមានតែនៅកម្ពុជានោះទេ។ ជាក់ស្តែង នៅខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណានៅអាមេរិកបានកើនឡើងដល់ ៩,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈដែលអតិផរណានៅតំបន់ចាយប្រាក់អឺរូបានកើនដល់ ៨,៦% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក ។ ជាមួយគ្នានេះ ការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ជាលទ្ធផល រូបិយប័ណ្ណនៅប្រទេសជាច្រើន បានថយថ្លៃធៀបនឹងដុល្លារអាមេរិក។ ចំណែក នៅប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍វិញ ទុនបម្រុងអន្តរជាតិ ក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោ​បាយរូបិយវត្ថុនិងទិញទំនិញក្រៅប្រទេស។

បញ្ហាទាំងអស់នេះ គឺដោយសារតែនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្រាល ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការប្រែប្រួលលំហូរមូលធន និងសម្ពាធលើតម្លៃរូបិយប័ណ្ណនានា។ ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។

ម៉្យាងទៀត ការបន្តអនុវត្តនយោបាយគ្មានកូវីដ-១៩ (Zero COVID policies) យ៉ាងម៉ឺងម៉ាត់នៅប្រទេសចិន ក៏បានបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្មនិងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោកផងដែរ។ គួបផ្សំនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងថយល្បឿនគួរឱ្យកត់សម្គាល់ ដែលបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោក៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម