ព័ត៌មានជាតិ
យុវជនឃុំជ្រៃ៤០នាក់ បន្តចុះស្វែងយល់អំពីទីតាំងប្រវត្តិសាស្រ្តចំនួន២កន្លែងនៅខេត្តកោះកុង
ក្រុមយុវជនចំនួន៤០ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបន្តចុះសិក្សាស្វែងយល់បន្ថែមអំពីទីតាំងប្រវត្តិសាស្រ្តចំនួន ២កន្លែងនៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលដឹកនាំដោយលោក មីន មករា ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃជើង។

យុវជន៤០នាក់បន្តទៅទស្សនកិច្ចសិក្សានៅវិមានអតីតសពយុទ្ធជន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងដើម្បីបង្ហាញពីភាពពលីកម្មបូជាជីវិតរំដោះភ្លើងសង្រ្គាមក្នុងសម័យរបស់ក្រុមយុទ្ធជនជំនាន់មុនៗ។ ទោះបីជាពួកគាត់បានស្លាប់យូរណាស់ហើយក៏ដោយ យុវជនជំនាន់នេះមិនភ្លេចគុណបំណាច់ពលីរបស់ពួកគាត់បានដែរ។
នេះបើតាមការបញ្ជាក់របស់លោក មីន មករា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

លោក មីន មករា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិជ្រៃជើង បានបន្ថែមថា ទំរាំប្រទេសកម្ពុជាបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺសុទ្ធតែជាប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរបស់រាជរដ្ឋាភិបាល និងឥស្សរៈជនសំខាន់ៗជាច្រើនរូបទៀត។ ដូច្នេះយុវជនជំនាន់នេះ និងក្រោយៗទៀតមិនត្រូវបំភ្លេចគុណបំណាច់របស់រាជរដ្ឋាភិបាល ឥស្សរៈជន និងយុទ្ធជន ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់។ ដោយយុវជនទាំងឡាយ ចូលរួមពង្រឹងការរៀនសូត្រ និងជាពលរដ្ឋល្អថែរក្សាសុខសន្តិភាពឱ្យបានល្អប្រសើរ។
ក្រៅពីវិមានអតីតសពយុទ្ធជន លោក មីន មករា ក៏បន្តដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ្រៃ ទៅទស្សនកិច្ចភូមិដ្ឋានកំណើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដើម្បីបង្ហាញពីប្រវត្តិតស៊ូបុព្វហេតុដើម្បីជាតិមាតុភូមិរបស់សម្តេច ទៀ បាញ់ និងលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងចែកសៀវភៅអំពីប្រវត្តិជនដែលត្រូវគេបាញ់ ព្រមទាំងទស្សនាសង្ខេបកម្រងរូបភាពរបស់សម្តេច ទៀ បាញ់ ផងដែរ។
ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាឃុំជ្រៃ ស្រុកមោងឬស្សី មកកាន់ទឹកដីខេត្តកោះកុង រយៈពេល៣ថ្ងៃនេះ ដើម្បីស្វែងយល់ពីរបៀបរបបបម្រើការងារជាចៅក្រម ព្រះរាជអាជ្ញា មេធាវី និងក្រឡាបញ្ជី នៅសាលាដំបូងខេត្តកោះកុង និងលេងកីឡាបាល់ទាត់ជាលក្ខណៈសាមគ្គី មិត្តភាពរវាងក្រុមយុវជនតុលាការ និងយុវជនឃុំជ្រៃ។ ក្រៅពីនេះ ពួកគេក៏បានដើរកម្សាន្តនៅទីតាំងរមណីយដ្ឋានសំខាន់ផ្សេងនៅក្នុងខេត្តកោះកុង រួមមានចេតិយឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង និងសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ជាដើម៕


អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


