ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយមានជ័យបើកកិច្ចប្រជុំបិទទ្វារបញ្ចប់វិវាទដីធ្លីជិត ៨០០ ហិកតានៅក្រុងប៉ោយប៉ែត
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េង ជ្រួន នៅថ្ងៃទី២៧ ខែកក្កដា ២០២២ បានដឹកនាំប្រជុំចង្អៀតដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ ៧៨៧ ហិកតា នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះហាមមិនឲ្យអ្នកកាសែតចូលរួមយកព័ត៍មានជាដាច់ខាត ដោយអាជ្ញាធរបានបិទ្វារប្រជុំនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ក្រោយកិច្ចប្រជុំ លោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នកសារព័ត៌មានថាកិច្ចប្រជុំបិទទ្វារមិនឲ្យអ្នកកាសែតចូលរួមនេះមិនទទួលបានលទ្ធផលអ្វីទេ ប៉ុន្តែភាគីវិវាទបានយល់ព្រមឯកភាពគ្នាថា នឹងចូលតុជជែកគ្នានៅក្នុងបន្ទប់ប្រជុំដើម្បីសម្របសម្រួលដោះស្រាយគ្នានៅលើកក្រោយឆាប់ៗ នេះបន្តទៀត។

មន្ត្រីជំនាញដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរបានបង្ហើបប្រាប់ឱ្យដឹងថា កិច្ចប្រជុំបាន ឯកភាពគ្នាលើ ៣ ចំណុច ទី១ គ្រប់ភាគីយល់ព្រមអនុវត្តកិច្ចព្រមព្រៀងបញ្ចប់វិវាទចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ រវាងលោកឧកញ៉ា លី សាយឃាង និងលោក ញឹក ប៊ុនឆៃ ដោយឯកភាពគ្នាថា នឹងបន្តជួបប្រជុំសម្របសម្រួលគ្នាលើកក្រោយបន្តទៀត ទី២កិច្ចប្រជុំ នឹងកោះហៅឈ្មោះ តែ ភ័ណ្ឌណូរ៉ា អ្នកទិញដីទំហំ ៦៩ ហិកតាពីលោក ញឹក ប៊ុនឆៃ ដោយតម្រូវឱ្យទៅដោះស្រាយគ្នាជាមួយឧកញ៉ា លី សាយ ឃាង តាមកិច្ចព្រមព្រៀង នេះដែរ និងទី៣ កិច្ចប្រជុំនឹងបន្តដោះស្រាយរឿងនេះ ជាមួយអ្នកពាក់ព័ន្ធដែលតម្រូវឱ្យមកចូលរួមដោះស្រាយបន្តទៀតផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១៦ ម៉ោង ago
រថយន្តបុកម៉ូតូសណ្តោង រួចទៅបុករថយន្តមួយទៀត បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់