Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តទេពពោធិ៍វង្ស (ហៅវត្តថ្មីឬវត្តក្បាលខ្មោច) ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមជាព្រះគណៈអធិបតី និងអធិបតីពីសំណាក់  សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា, លោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលពីសំណាក់ព្រះមេគណទាំងពីរគណៈ មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស គរុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ដំបូលសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ និងគោលនយោបាយដ៏ត្រឹមត្រូវក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា បាននិងកំពុងជំរុញនូវការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ឆ្ពោះទៅកាន់វឌ្ឍនភាព កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ប្រកបដោយមោទកភាព តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការទាក់ទាញវិនិយោគ លើវិស័យ កសិឧស្សាហកម្ម សិប្បកម្ម សហគ្រាស និងសំណង់នានា។ល។

លោកបន្តថា ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។ តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត លោក អ៊ាន ឃុន បានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និង នៅជុំវិញពិភពលោកដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤៦ឆ្នាំកន្លង មក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយ ធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលឱ្យបានរឹងមាំប្រកបដោយចីរភាព និង គាំទ្រគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើងទាំងអស់គ្នា និងបន្តគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យ បានល្អប្រសើរ.ប្តេជ្ញាការពារដាច់ខាតនូវខឿនឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ប្តេជ្ញាពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ក្នុងនោះដែរ លោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ក៏បាន អំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមាន សាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់កម្ពុជា ហើយសូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្ស ជំនាន់ក្រោយផងដែរ ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​

សេដ្ឋកិច្ច២៤ នាទីutes មុន

កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់

សន្តិសុខសង្គម៤៨ នាទីutes មុន

កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៧ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២១ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម