កីឡា
លោក ណយ ផានណា លើកឡើងពីការប្រមូលផ្ដុំ និងត្រៀមខ្លួនរបស់កីឡាកាយសម្ព័ន្ធនៅស៊ីហ្គេម លើកទី៣៣
លោក ណយ ផានណា ថាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រៀមកីឡាករ កីឡាការិនី ៧រូបចូលរួមប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ ខណៈការហ្វឹកហាត់ធ្វើឡើងជាប្រចាំរហូតមកហើយ និងមានផែនការបញ្ជូនទៅហាត់ក្រៅប្រទេសទៀតផង។

ទិដ្ឋភាពហ្វឹកហាត់កន្លងទៅ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័នកម្ពុជា លោក ណយ ផានណា បានឲ្យដឹងថា ស៊ីហ្គេមឆ្នាំនេះនៅឯប្រទេសថៃ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ ២រូប និងកីឡាការិនី ៥រូប។ កីឡាការិនីទាំង ៥រូបនេះនឹងប្រកួតលើវិញ្ញាសា Aerobic Gymnastics ជាក្រុម ចំណែកកីឡាករ ២រូនគឺនឹងប្រកួតលើវិញ្ញាសា Artistic Gymnastic 2-3 ឧបករណ៍តែប៉ុណ្ណោះ។

ទិដ្ឋភាពហ្វឹកហាត់កន្លងទៅ
គ្រូជំនាញខាងលើនេះបន្ថែមទៀតថា សហព័ន្ធមិនមែនត្រៀមតែស៊ីហ្គេមនោះទេ ពោលក្រុមកាយសម្ព័ន្ធកម្ពុជានឹងចូលរួមប្រកួតជើងឯកអាស៊ី លើកទី១០ មុនស៊ីហ្គេមនៅថៃនេះទៅទៀត។ សព្វថ្ងៃនេះសហព័ន្ធបានផ្ដោត និងពង្រឹងខ្លាំងលើឈុតធំដែលត្រៀមការប្រកួតទាំង២ កម្មវិធីខាងលើនេះ។ មានគ្រូច្រើននាក់ជួយកែចំណុចខ្វះខាត និងហ្វឹកហាត់ផ្ដោតលំហាត់សំខាន់ៗដែលត្រូវប្រកួតនៅពេលខាងមុខ។ ក្រៅពីនេះសហព័ន្ធកំពុងស្នើសុំទៅភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសដើម្បីបញ្ជូនកីឡាករ កីឡាការិនីចេញទៅហ្វឹកហាត់បន្ថែមផងដែរដើម្បីជំរុញសមត្ថភាពពួកគេឲ្យកាន់តែរីកចម្រើនថែមទៀត។

ទិដ្ឋភាពហ្វឹកហាត់កន្លងទៅ
បញ្ជាក់ដែរថា កីឡាកាយសម្ព័ន្ធក៏ត្រូវបានដាក់ឲ្យប្រកួតប្រជែងមេដាយផងដែរនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ក្នុងប្រទេសថៃ។ ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍នេះនឹងមាន ៥០ប្រភេទកីឡា ប្រកួតលើ ៥៧៤វិញ្ញាសា។ ស៊ីហ្គេម លើកទី៣៣ នេះនឹងចាប់ផ្ដើមឡើងពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥៕



លោក ណយ ផានណា ពេលប្រជុំជួរ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


