សេដ្ឋកិច្ច
កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជាបានម្រេចដាក់ឱ្យអនុវត្តនូវ «វិធានការគន្លឹះអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២៥» ចំនួន ៧ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរមកខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត។

វិធានការគន្លឹះទី១ ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប ដោយលើកកម្ពស់ខេត្តសៀមរាបជាគោលដៅទេសចរណ៍វប្បធ៌ម និងធម្មជាតិ តាមរយៈការរៀបចំការប្រកួតប្រជែងថតរូបទេសចរណ៍ឆ្នើមក្នុងព្រឹត្តិការណ៍សំខាន់ៗ។
វិធានការគន្លឹះទី២ បង្ករលក្ខណៈងាយស្រួល ដល់ការសម្រេចចិត្ត និងការរៀបចំដំណើរទេសចរណ៍មកខេត្តសៀមរាប ដោយពង្រឹងការផ្ដល់ព័ត៌មានគោលដៅទេសចរណ៍ខេត្តសៀមរាបដល់ភ្ញៀវទេសចរបរទេស តាមរយៈការបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើការកក់ តាមរយៈថ្នាលអនឡាញ ការីទេសចរណ៍ជាដើម។
វិធានការគន្លឹះទី៣បង្ករលក្ខណៈងាយស្រួលក្នុងការមកដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិ ដូចជានៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

វិធានការគន្លឹះទី៤ សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាប ស្រតាមទិសស្លោក សៀមរាប៖ តារារះទិសឧត្តរ
វិធានការគន្លឹះទី៥ ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ
វិធានការគន្លឹះទី៦ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្តសៀមរាប
វិធានការគន្លឹះទី៧ បង្កើនភាពទាក់ទាញភ្ញៀវទេសចរបរទេសផ្ទៃក្នុង។

យោងតាមគ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរបរទេសជិត ៤០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ១៨ លានដុល្លារ កើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៤ ម៉ឺននាក់ កើន៧%។
ក្នុងចំណោមភ្ញៀវទេសចរជាង ១,៨៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួនជាង ៥០,១៦ ម៉ឺននាក់ កើន ១៩,៥% វៀតណាមជាង ៣០,៤៦ ម៉ឺននាក់ កើន ១,៨% និងចិនជាង ២៨,៦១% កើន ៥០,៦%។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


