Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ និងថាមពល នឹងធ្វើសន្និសីទកាសែតបង្ហាញពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ខ្លួននៅសប្តាហ៍ក្រោយ

បានផុស

នៅ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គ្រោងនឹងធ្វើសន្និសីទកាសែតមួយក្រោមប្រធានបទ សមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងរ៉ែ និងថាមពលដែលខិតខំប្រឹងប្រែងកន្លងមក នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ៈ៣០នាទព្រឹក ស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផល និងគុណប្រយោជន៍ដែលក្រសួងរ៉ែ និងថាមពល បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាជនគ្រប់មូលដ្ឋាន។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់អ្នកតំណាងមកពីក្រសួងរ៉ែ និងថាមពល ធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធី ព្រមទាំងមានការគោរពអញ្ជើញដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នដើម្បីចូលរួមផ្សព្វផ្សាយទៅសាធារណជនផងដែរ។ 

គួររំលឹកថា សម្រាប់អ្នកដែលចូលរួមក្នុងកម្មវិធីនេះ តម្រូវឱ្យមានការតេស្តរហ័សនូវមេរោគ កូវីដ-១៩ ដោយខ្លួនឯងមុននឹងចូលរួមកម្មវិធី ជៀសវាងការរីករាលដាលនៃជំងឺឆ្លងមួយនេះ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម