ព័ត៌មានជាតិ
ជនជាតិជប៉ុន ៣ រូប ផ្តល់ដី ១ កន្លែងដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើសួនច្បារសាធារណៈ
រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា បំពាក់ជូនសប្បុរសជនជាជនជាតិជប៉ុន ៣ រូប ដែលបានផ្តល់ដីមួយកន្លែងសម្រាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីទាំងនៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ប្រភេទ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ០៣ គ្រឿង ត្រូវបានបំពាក់ជូនក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន ០២ រូបទៀត គឺលោក SATOSHI Kanzaki និងលោកស្រី YOKO Kanzaki ។

ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺដើម្បីចូលរួមជាការលើកទឹកចិត្តនិងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANZAKI) ត្រូវជាភរិយានិងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងអោយក្លាយជាកន្លែងកម្សាន្តសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញ ក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។


លោក ឃួង ស្រេង ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារសពលោក KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


