ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ឆ្លើយតប តើលោកអាចក្លាយបេក្ខភាពបម្រុង នាយករដ្ឋមន្ត្រី ឬទេ?
ឆ្លើយតមទៅនឹងសំណួររបស់ “កម្ពុជាថ្មី” នៅក្នុង កិច្ចពិភាក្សា ស្ដីពី “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នេះ ដែលបានចោទសួរថា តើ លោក ហ៊ុន ម៉ានី ធ្លាប់ចង់ធ្វើបេក្ខភាពជានាយករដ្ឋមន្ត្រី ឬកំពុងត្រៀមខ្លួនធ្វើជា បេក្ខភាពបម្រុង នាយករដ្ឋមន្ត្រី ថ្ងៃអនាគត ឬទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនេះ?

លោក ហ៊ុន ម៉ានី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការរៀបចំ និងជ្រើសរើស បេក្ខភាពនាយករដ្ឋមន្ត្រី ឬបេក្ខភាពបម្រុង នាយករដ្ឋមន្ត្រី មិនអាស្រ័យលើការចង់បានរបស់លោកទេ គឺលើការសម្រេចជាឯកភាពរបស់គណៈប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា៖ “ដាក់បម្រុង ឬមិនបម្រុង គឺអាស្រ័យលើគោលការណ៍ ការចាត់តាំង និងរបៀបធ្វើការរបស់គណៈបក្សប្រជាជនកម្ពុជា។ យើងមានការឯកភាពជាទស្សនៈខ្ពស់ចំពោះអ្នកជាអ្នកបន្តវេន ឬជាបេក្ខភាព កើតចេញពីការបោះឆ្នោត ជាសមូហភាព”។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានបង្ហាញខ្លួនជាជំនួយការថ្មី របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាងពីឆ្នាំ ២០០៨។ លោកតែងមានវត្តមាននៅពីក្រោយនាយករដ្ឋមន្ត្រីឥតដាច់ ទាំងកម្មវិធីក្នុងប្រទេស និងដំណើរទស្សនកិច្ចក្រៅប្រទេស ដែលលោកបានរៀនសូត្រជាច្រើនពីតួនាទីជាមេដឹកនាំប្រទេស។ បច្ចុប្បន្ន កំពុងបំពេញតួនាទីសំខាន់ដូចជា សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា, ជាអគ្គលេខាធិការនៃគណៈចលនា មហាជនរបស់គណបក្សប្រជាជនកម្ពុជា, ជាប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា, ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាចលនា យុវជនដ៏ធំនៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកថា យោងតាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៣ អាណត្តិទី ៥ នៃគណបក្សប្រជាជនកម្ពូជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សន្និបាត បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អនាគត ដោយទទួលបានសំឡេងគាំទ្របោះឆ្នោតពីសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ៧៧៥ រូប លើបរិមាណរួម ៨៦៥ រូប៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


