Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើឱ្យអូស្ដ្រាលី​ជំរុញកិច្ចសហការ​​​បង្កើតជាក្រុមហ៊ុន​ផលិតពូជស្រូវ​ចែកចាយជូនកសិករ

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ ​នៅថ្ងៃទី ១១ ខែសីហនា ឆ្នាំ ២០២២ នេះ ​បានស្នើឱ្យអូស្ត្រាលី​ជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការ​ជាមួយក្រុមហ៊ុន​ឯកជន​ទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវ​ចែកចាយជូន​កសិករនៅ​ទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវ​និងអភិវឌ្ឍន៍​កសិកម្មកម្ពុជា​បានផលិត​ពូជគ្រឹះរួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីលើកឡើង ក្នុងជំនូបពិភាក្សារការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១១ ខែសីហានេះ។​

លោករដ្ឋមន្ត្រីកសិកម្ម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយ​លើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះ​អង្ករហូបទៅជាប្រទេស​ដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។

ជាមួយគ្នានេះ លោក វេង សាខុន ក៏បានស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។

គម្រោងកិច្ចសហប្រតិបត្តិការថ្មី លោករដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។

​ទន្ទឹមនឹងនោះ Pablo Kang ឯកអគ្គរដ្ឋទូត ​ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង​ CAVAC Phase 2 ចំនួន៤ គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ក្រុមហ៊ុនធំមួយរបស់ចិន សម្លឹងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋប្រមាណ ៦០០នាក់ នៅស្រុកអូររាំង ទទួលបានសេវាព្យាបាលឥតគិតថ្លៃពីគ្រូពេទ្យយោធាប្រទេសវៀតណាម

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចទាំង ៧ ដែលជាប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់

ជីវិតកម្សាន្ដ៧ នាទីutes មុន

ឆ្ងល់ឬអត់! ម្ដេចតួកុនកូរ៉េភាគច្រើន មាន​ទេព​កោសល្យ​សម្ដែងប៉ិនប្រសប់ រកកន្លែងទាស់គ្មាន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ចរាចរណ៍២៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

Sokha Hotels

ព័ត៌មានពេញនិយម