ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង ពង្រឹង និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ថ្នាក់ក្រោមជាតិ
អាជ្ញាធរខេត្តកោះកុង បាន និងកំពុងផ្តោតយកចិត្តទុកដាក់លើការពង្រឹង និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ ទីប្រជុំជន ឬតំបន់ជនបទដាច់ស្រយោល។

ការងារស្នូល និងមានតម្រូវការចាំបាច់នេះ ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយផ្តោតទៅលើ ការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គូសបញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការសម្របសម្រួល ក៏ដូចការអនុវត្តផ្ទាល់នូវវិធានការ ឬគោលនយោបាយនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
លោកស្រីអភិបាលខេត្ត បន្ថែមទៀតថា ការចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវភាពចាំបាច់ក្នុងការបន្តពង្រឹង ពង្រីកការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា សំដៅធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាព និងភាពធន់ចំពោះហានិភ័យនានា ដើម្បីសំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានដែលមានលក្ខណៈខុសៗគ្នាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។

ដើម្បីសម្រេចបានគោលបំណងជាយុទ្ធសាស្ត្រក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតលើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។

វគ្គតម្រង់ទិសដល់ក្រុមគោលដៅ ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មី ត្រូវយល់ដឹង និងអនុវត្តនោះ គឺជំពូកទី១ ទិដ្ឋភាពទូទៅ ជំពូកទី២ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែរគណនេយ្យ និងទំនាក់ទំនងអន្តរអន្តររដ្ឋបាល ជំពូកទី៣ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង ជំពូកទី៤ កិច្ចប្រជុំក្រុមប្រឹក្សា ជំពូកទី៥ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជំពូកទី៦ ការផ្តល់សេវាសាធារណៈ ជំពូកទី៧ កិច្ចការរដ្ឋបាល ជំពូកទី៨ ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក និងជំពូកទី៩ ការគ្រប់គ្រងហិរញ្ញវត្ថុ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់