ព័ត៌មានជាតិ
ចិនប្ដេជ្ញាជំរុញការនាំទំនិញកសិផលកម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន
រដ្ឋាភិបាលចិនប្ដេជ្ញាបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឱ្យកាន់តែខ្លាំងឡើងជាពិសេសជំរុញការនាំទំនិញកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន និងការបង្កើនការហោះហើរត្រង់មកកម្ពុជា។
ការលើកឡើងបែបនេះគឺបានធ្វើឡើងក្នុងជំនូបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លីវ ជានចាវ ( Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មការមជ្ឈឹមបក្សកុម្មុយនីស្តចិននៅព្រឹកថ្ងៃទី ២៤ ខែសីហា ២០២២។

នៅក្នុងជំនូបនោះ លោក លីវ ជានចាវ បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីលោកប្រធានាធិបតីចិនស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី កេជៀង ជូនសម្ដេចតេជោ។
លោក លីវ ជានចាវ មានប្រសាសន៍ថា «កាអភិវឌ្ឍសេដ្ឋកិច្ចបានបំពេញឱ្យសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាក្នុងន័យនេះ ភាគីចិន និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើងជាពិសេសជំរុញការនាំទំនិញកសិកម្ម កសិផលកម្ពុជា ទៅកាន់ទីផ្សារចិន ការបង្កើនការហោះហើរត្រង់មកម្ពុជា ការលើកទឹកចិត្តអ្នកវិនិយោគចិន មកកាន់កម្ពុជា និងជួយលើការអភិវឌ្ឍថាមពលបៃតង»។

លោក លីវ ជានចាវ មានប្រសាសន៍ថា រូបលោកធ្លាប់មកកម្ពុជានៅឆ្នាំ ២០០៤ រយៈពេល ១៨ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង កម្ពុជាមានភាពស្រស់បំព្រងសេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិត្រូវបានទទួលស្គាល់ និងគោរព ទាំងនេះ លោក លីជាន ចាវ គោរពជូនសម្ដេចតេជោថា គឹឆ្លុះបញ្ចាំងនូវការដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេចតេជោ និងជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណ លោក លីវ ជានចាវ ចំពោះការវាយតម្លៃការអភិវឌ្ឍន៍របស់កម្ពុជារយៈពេល ១៨ ឆ្នាំកន្លងមកនេះ។

សម្ដេចតេជោយល់ស្របថា ការអភិវឌ្ឋសេដ្ឋកិច្ចគឺបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជនក្នុងន័យនេះ សម្ដេចបានអរគុណ និងស្វាគមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើថែមទៀតជាពិសេសលើវិស័យ ពាណិជ្ជកម្ម កសិកម្ម វិនិយោគទុន ទេសចរណ៍ និងវិស័យថាមពលបៃតងផដែរ៕

-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


