Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ៖ជិត៨ខែនេះ អាជ្ញាធរកម្ពុជាសង្រ្គោះជនបរទេសជិត១ពាន់នាក់ពីការជួញដូរមនុស្ស

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជា បានរកឃើញ និងជួយសង្រ្គោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ១៧ករណី មានជនសង្ស័យសរុប៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក នៅក្នុងសប្តាហ៍ទី៤នៃខែសីហានេះវិញ អាជា្ញធរកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន៧ករណី សង្រ្គោះបាន២៥នាក់ មាន៦សញ្ជាតិ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ មាន៤សញ្ជាតិ។ ការជួយសង្រ្គោះនេះ ធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ខេត្តពោរធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ អាជ្ញាធរកម្ពុជា ក៏កំពុងបន្តស្រាវជ្រាវ ដើម្បីសង្រ្គោះ និងបង្រ្កាបបន្ថែមទៀតផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដដែលនៅក្នុងសេចក្តីអំពាវនាវនៅថ្ងៃទី២៦ ខែសីហា​នេះ។

ចំពោះការជួញដូរមនុស្សនេះ អាជ្ញាធរកម្ពុជា បានរកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញសង្គម ធ្វើការឆបោកឲ្យឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែល​មានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ ជាក់ស្តែង ជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស  ដោយត្រូវក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាម៉ីខ្លួន។ ករណីខ្លះទៀត ត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនបើមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។

សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ទាំងនេះ។ ជាមួយគ្នានេះ សម្តេច ក៏បានបន្តប្តេជ្ញាធ្វើប្រយុទ្ធប្រឆាំង និងអនុវត្តច្បាប់ទៅលើមេក្លោងដែលធ្វើសកម្មភាពទាំងអស់នេះនៅក្នុងទឹកដីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលពេលវេលាប្រកបដោយប្រសិទ្ធភាព។

ការផ្តល់ព័ត៌មានអំពើបញ្ហានេះ អាចធ្វើឡើងតាមរយៈ ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម (Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister) តាមរយៈលេខទូរស័ព្ទ Hotlineរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖  ១១៧ និង(+៨៥៥) ៣១ ២០១ ២៣៤៥ តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police និងទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម