ព័ត៌មានជាតិ
គិតត្រឹមឆមាសទី ១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកា
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៤,៦៥៧មាតិកា ដែលសុទ្ធសឹងតែជារឿងប្រឌិត។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា «បើយើងគិត រហូតមកដល់ត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ គឺយើងបានរកឃើញនូវប្រភេទព័ត៌មានក្លែងក្លាយ គឺចំនួន ៤,៦៥៧មាតិកា អាហ្នឹងគឺយើងរកឃើញចំនួនប៉ុណ្ណឹង ហើយនៅក្នុងមាតិកាទាំងអស់ ដែលយើងបានរកឃើញហ្នឹង វាជាប្រភេទប្រឌិត មានន័យថា រឿងហ្នឹងវាអត់មានទេ ប៉ុន្តែវាបង្កើតឡើងឲ្យមាន ហើយវាប្រភេទព័ត៌មានជេរប្រមាថ ជាព័ត៌មានប្រមាថដល់អង្គព្រះមហាក្សត្រអីជាដើម គឺដូចខ្ញុំបានជម្រាបជូនចឹង គឺមានចំនួន ៤,៦៥៧មាតិកា»។

យ៉ាងណាក៏ដោយ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ គឺក្រសួងព័ត៌មាន មិនបានកសាងសំណុំរឿងអំពីព័ត៌មានក្លែងក្លាយនេះទៅតុលាការនោះទេ ពីព្រោះនៅក្នុងប្រកាសអន្តរក្រសួង គឺក្រសួងព័ត៌មានមានសមត្ថកិច្ចនៅក្នុងការពិនិត្យមាតិកាព័ត៌មាន។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រកាសអន្តរក្រសួង ដែលបានលើកឡើងអំពីព័ត៌មានក្លែងក្លាយនេះ គឺយើងមានក្រសួង ៣ ដែលចូលរួមនៅក្នុងការអនុវត្ត ក្រសួងទាំង ៣ហ្នឹង គឺការចេញនូវប្រកាសនេះ….ជាគោលបំណងគឺយើងបានដឹងហើយថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយ ដើម្បីបម្រើទៅដល់ផលប្រយោជន៍ជាតិរបស់យើង យើងដឹងហើយថា តើព័ត៌មានក្លែងក្លាយវាមានឥទ្ធិពល វាមានការប៉ះពាល់យ៉ាងម៉េចខ្លះ ទៅលើប្រជាពលរដ្ឋរបស់យើង ទៅលើផលប្រយោជន៍របស់យើង ពេលខ្លះប៉ះពាល់ទៅដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិរបស់យើងទៀត ចឹងយើងបង្កើតប្រកាសហ្នឹង គឺដើម្បីការពារអាហ្នឹង វាជាផលប្រយោជន៍មួយរបស់ជាតិរបស់យើង របស់ប្រជាជនយើងទាំងមូល»។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា នៅក្នុងប្រកាសដដែលនេះ ក៏បានបែងចែកនូវការទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធ ទៅតាមជំនាញរៀងៗខ្លួន ដូចជាជំនាញនីតិវិធី ជំនាញចាត់វិធានការ និងជំនាញតាមដានមាតិកា ជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


