ព័ត៌មានជាតិ
សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ
ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

យុវតី រីថាត សុដារ័ត្ន ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យរវៀង បានប្រកាសនៅមុខគណៈអធិបតីថា នឹង «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ព្រមទាំងចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាលារៀន និងសហគមន៍។

ក្រុមយុវសិស្សបានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់យុវជន និងប្រជាជន រួមមាន៖ រំខានដល់ការសិក្សារៀនសូត្រ និងធ្វើឱ្យខាតបង់ពេលវេលា និងថវិកា ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដែលអាចឈានទៅដល់ជំងឺបាក់ទឹកចិត្ត។ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ បង្កឱ្យមានការរើសអើង អំពើហិង្សា និងការបែកបាក់សាមគ្គីភាព។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តផ្សព្វផ្សាយគោលការណ៍ «៣កុំ ១ការពារ» ដើម្បីជាខែលការពារយុវវ័យ សាលារៀន ក្រុមគ្រួសារ និងសហគមន៍៖
កុំទី១៖ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។
កុំទី២៖ កុំទាន់ចែករំលែក (Share)៖ កុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទី ដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់សិន។
កុំទី៣៖ កុំប្រហែស៖ ត្រូវការពារលេខសម្ងាត់ (Password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗដែលមិនស្គាល់ប្រភព។

១ការពារ៖ រួមគ្នាការពារសហគមន៍៖ ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកប្រភពព័ត៌មានផ្លូវការដែលទុកចិត្តបាន។
លោក ទេព អស្នារិទ្ធ បានចាត់ទុកថា យុវជនគឺជាក្រុមមនុស្សដែលសកម្មបំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងជាអ្នកចែកចាយព័ត៌មានដ៏ធំបំផុត។ ការមាន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នឹងជួយឱ្យពួកគេក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ។

គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


