Connect with us

ព័ត៌មានជាតិ

របរ​ធ្វើ​សំណង់​ឱ្យ​សត្វ​ត្រចៀកកាំ​នៅ កំពុង​មាន​ច្រើន​នៅ​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ​

បានផុស

នៅ

កោះកុង​ ៖ ពលរដ្ឋ​អ្នកមាន​ធនធាន​នៅ​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កំពុង​សម្រុក​នាំគ្នា​ធ្វើ​សំណង់ផ្ទះ​ត្រចៀកកាំ​ជា​ហូរហែ ដោយ​ពួកគេ​យល់ថា អាច​ទាញយក​ប្រយោជន៍​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ ត្បិត​ប្រើ​ទុនវិនិយោគ​ធំ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់ផ្ទះ​សត្វ​ត្រចៀកកាំ ត្រូវ​បាន​គេ​សង្កេតឃើញ​ថា កំពុង​រីកដុះដាល​ខ្លាំង​ដោយ​អាច​និយាយបានថា​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ជាទី​ក្រុង​ផ្ទះ​ត្រចៀកកាំ​ទៀតផង ព្រោះ​ផ្ទះ​កកើត​ច្រើន​រាប់​ខ្នង​មិន​ដល់​ស្មាន​ដល់​។

លោក ស៊ិន សុ​ច័ន្ទ ជា​មន្ត្រី​ការិយាល័យ​រៀន​ចំ​ដែនដី នគរូបណីយកម្ម និង​សំណង់​ស្រុក​បូ​ទុម​សាគរ បានឱ្យដឹង​ថ្ងៃទី​៣១ ខែសីហា កន្លងទៅ​ថា ការដែល​នាំឱ្យ​ពលរដ្ឋ​ដែលមាន​ធនធាន​ងាក​ធ្វើ​ផ្ទះ​ត្រចៀកកាំ​នៅ​តៗ​គ្នា​យ៉ាង​ដូច្នេះ ដោយសារតែ​យល់ថា​ ខ្លួន​ទទួល​បាន​ចំណូល​មិន​ក្រោម​១.០០០​ដុល្លារ​ឡើយ​ក្នុង​១​ខែៗ​តាមរយៈ​ការយក​សំបក​សត្វ​ប្រភេទ​នេះ​ទៅ​លក់ ឬ​កែច្នៃ​ជា​ភេសជ្ជៈ​ប៉ូវ​សុខភាព​។

បើ​តាម​លោក ស៊ិន សុ​ច័ន្ទ មុខរបរ​ធ្វើ​ផ្ទះ​ត្រចៀកកាំ​នៅ​នេះ បានកើត​តាំងពី​ឆ្នាំ​២០១២​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​មាន​ជិត​២០០​ខ្នង​ហើយ​នៅក្នុង​ស្រុក​បូ​ទុម​សាគរ ភាគច្រើន​សំណង់ផ្ទះ​ត្រចៀកកាំ​កកើត​នៅ​ឃុំ​អណ្តូងទឹក មាន​សក្តានុពល​ច្រើនជាងគេ​ក្នុងចំណោម​ស្រុក​ក្រុង​ចំនួន​៧​នៃ​ខេត្តកោះកុង ដោយ​គ្រាន់តែ​ចំណាយ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើ​លំនៅ​អោយ​សត្វ​ត្រចៀក​រស់នៅ​។

មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់​ស្រុក​បូ​ទូ​ម​សាគរ ក៏​បញ្ជាក់ដែរថា ម្ចាស់ផ្ទះ​ត្រចៀកកាំ​ដែល​សង់​យូរ​ឆ្នាំ​អាច​ទទួលផល​ច្រើនជាង​អ្នក​ដែល​ទើប​សង់ ព្រោះ​អ្នក​មុន​អាច​បច្ចេកទេស​ល្អ​លើ​ការធ្វើ​យ៉ាងណា​អាច​ទាក់ទាញ​សត្វ​ចូលមក​នៅ​។

អ្នកស្រី ឆាយ លក្ខិណា ជា​ម្ចាស់​អាជីវកម្ម​ផ្ទះ​ត្រចៀកកាំ​ដែល​សង់​មុនគេ​អំឡុង​ឆ្នាំ​២០១២ ឱ្យដឹងថា ជា​រៀងរាប់​ខែ​គាត់​អាច​ប្រមូល​សំបក​ទឹកមាត់​ត្រចៀកកាំ​បាន​មិន​ក្រោម​៥០​គីឡូក្រាម​នោះទេ គ្រា​មានផ្ទះ​ត្រចៀកកាំ​ចំនួន​៤​ដែល​កំពុងផ្តល់​ជ​ម្រាក​ដល់​សត្វ​ត្រចៀកកាំ​។

អ្នកស្រី លក្ខិណា បន្ថែមទៀត​ថា ក្រៅតែពី​ការ​លក់​សំបក​ទឹកមាត់​ត្រចៀកកាំ អ្នកស្រី​ក៏​កែច្នៃ​ជា​ភេសជ្ជៈ​លក់​នៅលើ​ទីផ្សារ​បន្ថែម​ទៅកាន់​អតិថិជន​ ដែល​មាន​តម្រូវការ​ពិសារ សម្រាប់​ប៉ូវ​សុខភាព​អាច​បង្ការ​ជំងឺ​ផ្សេងៗ​ទៅតាម​ការជឿ​របស់​ព​ល​រដ្ឋ​ម្នាក់ៗ​។​

ដោយឡែក​អ្នកស្រី សេង ស៊ីវ ម្ចាស់​ផ្ទះ​ត្រចៀកកាំ​ទើប​សង់​ថ្មី បាន​អះអាង​ថា ១​ខែៗ​អាច​ប្រមូល​បានជា​មធ្យម​ជាង​១​គីឡូក្រាម​នៃ​សំបក​ទឹកមាត់​ត្រចៀក​លក់​ទិញ​អោយ​ឈ្នួ​ញ​ប្រមូល​ទិញ​តម្លៃ​៦០០​ដុល្លារ ក្នុង​១​គីឡូក្រាម បើ​មុនពេល​ជំងឺ​កូ​វីដ​១៩ អាច​លក់​៨០០​ដុល្លារ​។ ប៉ុន្តែ​ទោះយ៉ាងណា​ទម្រាំ​បាន​ផល​ចំណេញ​ខ្លះ​បែបនេះ គឺ​ត្រូវ​ចំណាយ​ទុន​ខ្ទង់​ម៉ឺន​ដុល្លារ​។

អ្នកស្រី ស៊ីវ ពន្យល់​ដែរ​ថា ពេលនេះ​មាន​សត្វ​ចូល​នៅ ប្រសិនបើ​ពលរដ្ឋ​ដទៃ​ទៀត​គេ​នាំគ្នា​ធ្វើ​ផ្ទះ​ត្រចៀក​ជាច្រើន​ជាង​នេះ​នោះ ច្បាស់​ជា​អាច​នឹង​រង​ផល​ប៉ះពាល់​ដល់​ចំណូល​ប្រចាំខែ​។ មែនទែន​អ្នកស្រី​មិន​ចង់​ធ្វើ​អាជីវកម្ម​បែបនេះ​ទេ តែ​ស្វាមី​របស់​អ្នកស្រី​ពេញចិត្ត ទើប​បំពេញ​តាម​បំណង​៕​

អត្ត​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម