ព័ត៌មានជាតិ
ភ្លៀងបន្តធ្លាក់ពីរថ្ងៃធ្វើឱ្យកម្ពស់ទឹកទន្លេហក់ឡើងអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន
ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី ៦ ខែកញ្ញានេះធ្វើឱ្យទឹកទន្លេមានការហក់ឡើង បណ្ដាលឱ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋនៅតំបន់ទំនាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧុតុនិយមខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញានេះថា នៅស្ថានីយជលសាស្ត្រផ្សារក្រោម ទឹកទន្លេសាបមានកម្ពស់៧,៨១ម៉ែត្រ។ ដោយឡែកស្ថានភាពទឹកភ្លៀងមានកំរិត៣៧មីលីម៉ែត្រ គឺភ្លៀងធ្លាក់បានទាំង ៧ ក្រុងស្រុក ក្នុងខេត្តកំពង់ឆ្នាំង។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះស្ថានភាពទឹកទន្លេសាបកំពុងមានការហក់ឡើងនេះ លំនៅឋានរបស់ប្រជាពលរដ្ឋដែលកំពង់រស់នៅតាមដងទន្លេសាបមិនទាន់កើតមានគ្រោះមហន្តរាយណាមួយគួឱ្យព្រួយបារម្ភនោះទេ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ក៏ដូចជាប្រធានមន្ទីរធនធានទឹក បានធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេក៏ដូចជាការធ្វើដំណើរតាមផ្លូវទឹកពីតំបន់មួយទៅតំបន់មួយសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យជាយថាហេតុដោយសារភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងនោះកុមាតូចៗត្រូវមើល ការពារថែទាំពួកគាត់ដោយប្រុងប្រយ័ត្នខ្ពស់ដោយកុំទុកចោល អោយនៅតែម្នាក់ឯងអាចធ្វើអោយពួកគាត់ស្លា ប់ដោយសារការលង់ទឹកទន្លេ។
នៅក្នុងខែ សីហា ២០២២ កន្លងទៅនេះកើតមានករណីលង់ទឹកស្លាប់ចំនួន ៣ នាក់ក្នុងនោះមានក្មេង២នាក់ និងមនុស្សចាស់ម្នាក់ស្លាប់ផងដែរ៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


