ព័ត៌មានជាតិ
ឆ្លើយតបបំភ្លឺ ជុំវិញការផាកពិន័យអ្នកបើកបរយានយន្តលើផ្លូវជាតិលេខ ៥
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបភ្លឺជុំវិញប្រតិកម្មមហាជន ក្រោយសមត្ថកិច្ចបានដាក់កម្លាំងផាកពិន័យអ្នកប្រើប្រាស់យានយន្តផ្សេងៗនៅលើកំណាត់ផ្លូវជាតិលេខ ៥ ដែលកំពុងដំណើរការសាងសង់នៅឡើយ។


បើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសង់មិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះក្រុមការងារជំនាញអនុញ្ញាតឲ្យធ្វើចរាចរណ៍តែម្ខាងផ្លូវដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម។
ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍បានកំពុងចាត់វិធានច្បាប់ដែលមានធរមាន។
យោងមាត្រា ៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿន ស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។
២-នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖
ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមាត្រូវកំណត់ត្រឹម៖
-៣០ (សាមសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយាន យន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង។
-៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ- នៅក្រៅទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៖
-៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០ (សែសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង។
-៦០ (ហុកសិប) គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី ១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស ៤០(សែសិប)គីឡូម៉ែត្រ ក្នុងមួយម៉ោង រថយន្តសណ្តោងរ៉ឺម៉ក ឬ សឺមីរ៉ឺម៉ក និងរថយន្តដឹកកុងតែន័រគ្រប់ប្រភេទ។
-៧០ (ចិតសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប និងរថយន្តដឹកទំនិញ ធុនធ្ងន់។
-៨០ (ប៉ែតសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
-៩០ (កៅសិប) គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹក អ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយ មានគន្លងផ្លូវចាប់ពីបួនឡើងទៅ។

យោងតាមមាត្រា៦ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីអាចបញ្ឈប់យានជំនិះបានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។ អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីមាន កន្លែងផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ រង្វង់មូល ឬ ការដ្ឋានសាងសង់ ជួសជុល ថែទាំផ្លូវ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?