Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ១៥ កញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញ នឹងចុះទៅសួរសុខទុក្ខកងទ័ពការពារព្រំដែន

បានផុស

នៅ

ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះទៅសួរសុខទុក្ខកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ កងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យពាណិជ្ជករ សិប្បករ វិនិយោគិន នឹងសប្បុរសជន អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពទាំងអស់ ចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ ទៅ​តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅ តាមបន្ទាត់ព្រំដែនជួរមុខនេះ។

ទោះបីក្នុងកាលៈទេសៈ ព្រះរាជាណាចក្រកម្ពុជាយើង ទើបរួចផុតពីវិបត្តិនៃការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ក៏​ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្ត សប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬបង្វែរតាម គណនី ធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD)៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម