Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកំពង់ធំ ជួសជុល​ផ្លូវ​លេខ ១០៧ ភ្ជាប់​ស្តុ​ប​ភូមិក​ក្តី ទៅ​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន ឆ្លើយតប​តាម​សំ​ណូម​ពរ​ពលរដ្ឋ​

បានផុស

នៅ

កំពង់ធំ​ ៖ នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២, លោក ពេញ កែម អភិបាលក្រុង​ស្ទឹងសែន ដឹកនាំ​សហការី ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​លេខ​១០៧ ភ្ជាប់​ពី​ភ្លើងស្តុប​ភូមិ​ក្តី ទៅកាន់​ផ្លូវ​វាង​ក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រតិបត្តិការ​នេះដែរ លោក​លើកឡើងថា ក្រោម​ការចង្អុលបង្ហាញ របស់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ រៀបចំ​ឲ្យ​បាន ការជួសជុល​ផ្លូវ​នេះ​ជាបន្ទាន់ ដែល​ទទួលបន្ទុក​អនុវត្តន៍​ដោយ​មន្ទីរសារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត​កំ​ពង់ធំ​។

លោក​បន្តថា ការជួសជុល គឺ​ដើម្បី​ស​ម្រួល​ដល់​ការលំបាក​របស់ ប្រជាពលរដ្ឋ​បណ្តុះ​អាសន្ន ក្នុង​រដូវវស្សា ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន ពិបាក​ក្នុងការ​ធ្វើដំណើរ ជាពិសេស​ក្មេងៗ ដែល​ធ្វើដំណើរ​ទៅ​សាលារៀន ជា​បណ្តុះ​អាសន្ន​ក្នុង​រដូវវស្សា បន្ទាប់ពី​រដូវវស្សា​នេះ រដ្ឋបាលខេត្ត នឹង​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្តែង​បន្ត ដើម្បី​សាងសង់ឡើង​ជូន​ប្រជាពលរដ្ឋ​។

ការអនុវត្ត​កិច្ចការ​នេះ បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់ លោក​អភិបាលខេត្ត លើ​សុខទុក្ខ សំណូមពរ​បន្ទាន់​រប​ស់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផងដែរ​។

លោក​បញ្ជាក់​បន្ថែមថា កំណត់​ផ្លូវ​នេះ មាន​ប្រវែង​សរុប​ជិត ១៥០០​ម៉ែត្រ ប៉ុន្តែ​មិន​ខូចខាត​ទាំងស្រុង​នោះទេ ដែល​សរុប​វែង​ត្រូវ​ជួសជុល​ជាង​៥០០​ម៉ែត្រ ប៉ុណ្ណោះ​។

​ប្រជាពលរដ្ឋ​ពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​នេះ សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​ថ្លែងអំណរគុណ ចំពោះ​ការគិតគូរ​យកចិត្តទុកដាក់​របស់​លោក​អភិបាលខេត្ត អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​សង្កាត់​ព្រៃ​តា​ហ៊ូ ដែល​បាន​ទទួល​នូវ​សំណូមពរ និង​ឆ្លើយ​តម​តាម​តម្រូវការ​របស់​ពួកគាត់​។

ក្រុម​ប្រជាពលរដ្ឋ បន្ត​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ ក្រោយពី​ជួសជុល​រួច និង​មាន​គម្រោង​សាងសង់​ផ្លូវ​នេះ​ឡើងវិញ សូម​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង និង​បន្ថែម​រ៉ឺ​ហ្គែ​លូ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ទឹកភ្លៀង​ហូរ​បាន​លឿន មិន​លិច​ផ្លូវ ដែល​ធ្វើ​ផ្លូវ​សាងសង់​រួច​មាន​ភាព​រឹងមាំ អាច​ប្រើប្រាស់ បានយូរ​អង្វែង៕

​អត្ថបទ​ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម