Connect with us

ព័ត៌មានជាតិ

កម្ពុជា ផ្តល់បទពិសោធន៍ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ដល់បណ្តាប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

ប្រទេសកម្ពុជា បានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរក្នុងវេទិកាស្តីពីហិរញ្ញប្បទានសុខាភិបាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវេទិកានោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទ“ ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា” ដោយបានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលការកោតសរសើរ និងការគាំទ្រពីអ្នកចូលរួមទាំងអស់ ព្រមទាំង ធនាគារពិភពលោក។

លោក ស្រីវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ​គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់​ហិរញ្ញ​ប្ប​ទាន​ដល់កម្មវិធីថែទាំសុខភាពបឋម ជាពិសេស អំពីតួនាទីដ៏សំខាន់របស់ក្រសួងសេដ្ឋកិច្ច​នៃប្រទេសនីមួយៗ​ក្នុង​ការការលើកកម្ពស់សុខភាពរបស់ប្រជាជន។ វេទិការយៈពេល២ថ្ងៃនេះ បានប្រមូលអ្នកជំនាញការ និងអ្នក​មាន​បទពិសោធន៍ផ្នែកហិរញ្ញប្បទានសុខាភិបាលជាច្រើន បានចូលរួមជាវាគ្មិន ដោយផ្តោត​លើប្រធាន​បទ​សំខាន់ៗ ដូចជា ទី១.ការបង្កើនភាពស័ក្តសិទ្ធនៃប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃ COVID-19 និងនិន្នា​ការ​រយៈពេលវែងណ ទី២. យកប្រជាជនជាមជ្ឈម​ណ្ឌល៖ ការផ្តល់ហិរញ្ញប្បទានកម្ម​វិធីថែទាំ​សុខ​ភាពបឋម​ដល់​អង្គភាព​សុខាភិបាលសកល ខណៈទី៣. មូលនិធិដល់កម្មវិធីថែទាំសុខភាពបឋមក្នុងបរិបទ នៃCOVID-19។

ទី៤. ការការពារហិរញ្ញប្បទានសុខាភិបាលក្នុងបរិបទនៃCOVID-19 ទី៥. ហិរញ្ញប្បទានឱសថសារ​វ័ន្ត​សម្រាប់​កម្ម​វិធីថែទាំសុខភាពបឋម ទី៦. ពន្ធសម្រាប់សុខភាពក្នុងបរិបទនៃ COVID-19 ទី៧. ការវាយតម្លៃ​ប្រសិទ្ធ​ភាព​កម្ម​វិធីថែទាំសុខភាពបឋម៖ វិភាគអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុង​លក្ខខណ្ឌតម្រូវការ​សង្គ្រោះ​បន្ទាន់​ចាំបាច់ និងទី៨. ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម៦ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម