Connect with us

ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ស្លាប់ក្នុងហេតុការលិចទូកនៅព្រែកអង្គគោ

បានផុស

នៅ

កុមារីម្នាក់បានស្លាប់ដោយលិចទូកបាត់ខ្លួនមួយយប់នៅបាតព្រែកអង្គគោ ចុងភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លុះព្រឹកឡើងទើបកម្លាំងរកឃើញចំណុចកើតហេតុ គឺមានព្រុំប្រទល់ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

លក្ខណៈបែបនេះ ទើបកម្លាំងសហការប៉ុស្តិ៍នគរបាលឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការរួមគ្នាដើម្បីរកសាកសព និងម៉ូតូ ចំនួន៥គ្រឿង ដែលបានលិចបាត់នោះជូនក្រុមគ្រួសាររងគ្រោះទាំងនោះវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីត្រី ឯក សារិន នាយប៉ុស្តិ៍នគរបាលឃុំទន្លេបិទបានឲ្យដឹងថា កម្លាំងសហការបានចុះស្រាវជ្រាវរកក្មេងស្រីរងគ្រោះ តាំងពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចព្រែកអង្គគោ ស្ថិតនៅភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមនោះ។

មានករណីលិចទូកដរបណ្តាលឲ្យអ្នកដំំណើរឆ្លងដឈ្មោះម៉ាប់វិច្ឆិកា ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុក/ ខេត្តត្បូងឃ្មុំ លិចចូលក្នុងទឹកបាត់ មិនទាន់រកមនុស្សឃើញ ហើយនិងលិចម៉ូតូរបស់អ្នកដំណើរចំនួន៥គ្រឿងផងដែរ។ ហើយកម្លាំងប៉ុស្តិ័ទន្លេបិទ កម្លាំងប៉ុស្តិ៍ពង្រសហការនិងប្រជាពលរដ្ឋនាំគ្នាជួយរកក្មេងដែលលិចចូលក្នុងទឹកបាត់នោះ។

លុះព្រឹកឡើងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង៧ និង៣០នាទីកំលាំងប៉ុស្តិ៍ទន្លេបិទ កំលាំងប៉ុស្តិ័ពង្រសហការគ្នាជាមួយប្រជាពលរដ្ឋបានរកឃើញសពក្មេងស្រីនោះ និងជួយយកម៉ូតូចេញពីក្នុងទឹកមកអោយពលរដ្ឋវិញបានជាស្ថាពរ។

លោក ឯក សារិន មេប៉ុស្តិ៍នគរបាលឃុំទន្លេបិទបានឲ្យដឹងទៀតថា ចំពោះសាកសពក្មេងស្រីកម្លាំងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូចំនួន៥គ្រឿងកម្លាំងក៏បានប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញដែរ៕
អត្ថបទ៖សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម