Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងមកពិនិត្យព្យាបាលជំងឺភ្នែកជូនកុមារកម្ពុជា នៅដើមខែក្រោយនេះ

បានផុស

នៅ

ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ ចាប់ពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៦ ខែតុលា
ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៨កញ្ញា នេះបានឱ្យណែនាំដល់ប្រជាពលរដ្ឋដែលមានកូនចៅមានបញ្ហាជំងឺសូមអញ្ជើញនាំកុមារមកពិនិត្យ និងព្យាបាលភ្នែកទៅតាម កាលកំណត់ខាងលើ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងផ្ដល់ការពិនិត្យនិងព្យាបាលជំងឺភ្នែកមួយចំនួនជូនដល់ប្រជាពលរដ្ឋកម្ពុជាដូចជា ជំងឺសសៃបាតភ្នែក ជំងឺសរសៃប្រសាទភ្នែក ជំងឺទឹកដល់បាតភ្នែក ជំងឺសាច់ដុំក្នុងភ្នែក និងត្របកភ្នែក និងជំងឺស្ទះរន្ធទឹកភ្នែក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម