Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​ព្រមានបិទ​ក្រុមហ៊ុនឆ្នោត​ដែលបង្កើតឆ្នោតឡូតូ និងកន្ទុយលេខ

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា នេះ មានប្រសាសន៍ថា ​​អ្វីដែលគ្រោះថ្នាក់​គឺកន្ទុយលេខ ដែលមានកន្ទុយលេខខ្មែរ ថៃ វៀតណាម ដែលសម្ដេចបាន​ព្រមានចំពោះ​ក្រុមហ៊ុនឆ្នោតស្របច្បាប់​ប្រសិនបើបង្កើត​ឱ្យមានឆ្នោតឡូតូ និងកន្ទុយលេខ ​ប្រឈមនឹងការបិទចោលទាំងស្រុង​នៅពេលខាងមុខ ព្រោះគ្មានចំណូលនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា។

សម្ដេចតេជោថ្លែងថា « សូមផ្ដាំ​ទៅក្រុមហ៊ុនដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួន​ត្រូវបានលេង​ ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ ខ្ញុំគិតថា បិទចោល​ទាំងអស់តែម្ដងកុំឱ្យមានហ្មង ប៉ុន្តែយើងរកវិធីទប់វាមិនជាប់អារឿងឆ្នោតវៀតណាម នឹងឆ្នោតថៃ»។

សម្ដេចតេជោ ហ៊ុន សែន សំណូមពរប្រជាពលរដ្ឋឱ្យឈប់លេង ហើយទុកថវិកាទិញសម្ភារសិក្សាឱ្យកូនទៅសាលារៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម