ព័ត៌មានជាតិ
ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្នើក្រសួងសាធារណការ និងអាជ្ញាធរ ជួយពិនិត្យជួសជុលកំណាត់ផ្លូវជាតិលេខ ៣៣
នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋ បានធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ ៣៣ ដែលរងការខូចខាតជង្ហុកយ៉ាងខ្លាំង ចាប់ពីភូមិកំពង់ត្រាចទី ១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ។

ក្នុងនោះ ស្ថានភាពពិបាកក្នុងការធ្វើចរាចរណ៍ ដោយបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៣៣ តភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៣១ នេះ កំពុងរងការខូចខាតជង្ហុកយ៉ាងខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសំណូមពរទៅក្រសួងសាធារណការ និងដឹកជញ្ជូន និង អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយអន្តរាគមន៍ ជួសជុលស្ថាបនាឲ្យបានល្អប្រសើរ សម្រាប់ការធ្វើដំណើរបានស្រួល។ ព្រោះថា ផ្លូវជាតិលេខ ៣៣ នេះ មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ច្រើន។

បន្ថែមពីនោះ ផ្លូវជាតិលេខ ៣៣ និងផ្លូវជាតិលេខ ៣១ នេះ មានសារៈសំខាន់ណាស់សម្រាប់ភ្ញៀវទេសចរ ដែលបានធ្វើដំណើរឆ្លងកាត់ទៅលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តកំពតផងដែរ។

បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាកន្លងមក ធ្វើឲ្យកំណាត់ផ្លូវជាតិលេខ ៣៣ តភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៣១ រងការទ្រុឌទ្រោម និងមានជង្ហុកយ៉ាងច្រើន ដោយទ្រាំនឹងរថយន្តដឹកថ្មធ្យូង រថយន្តដឹកដី រថយន្តតូច-ធំ ធ្វើដំណើររាប់សិបគ្រឿងជារៀងរាល់ថ្ងៃ ទើបរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនោះ អាជ្ញាធរ ហាក់ដូចជាពុំបានយកចិត្តទុកដាក់មើលកំណាត់ផ្លូវនេះឡើយ ទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់យ៉ាងវេទនា។

បើយោងតាមប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងទៀតថា រយៈពេលប្រមាណជាង ២ ខែមកហើយ ដែលកំណាត់ផ្លូវជាតិលេខ ៣៣ និងកំណាត់ផ្លូវជាតិលេខ ៣១ នេះ បានតភ្ជាប់ទៅនឹង ផ្លូវជាតិលេខ ៣ ឆ្ពោះរាជធានីភ្នំពេញ រងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះមានជង្ហុកធំៗឆ្ពោះទៅរាជធានីភ្នំពេញ និងមានទឹកដក់ពេលភ្លៀងស្ទើរក្លាយជាកូនត្រពាំងទៅហើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមម៉ូតូ និងរថយន្តតូច-ធំ មួយចំនួន ក៏បានរអ៊ូ ដោយសារផ្លូវមានជង្ហុកខ្លាំងពេក។

ប្រជាពលរដ្ឋ សំណូមពរឲ្យក្រសួងពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរ មេត្តាជួយមើលផ្លូវ និងជួសជុលផងដើម្បីឲ្យកំណាត់ផ្លូវជាតិលេខ ៣៣ និងផ្លូវជាតិលេខ ៣១ ដែលតភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៣ ឆ្ពោះទៅរាជធានីភ្នំពេញ ដ៏មានសារៈសំខាន់នេះ ឲ្យមានចរាចរណ៍បានស្អាតឡើងវិញ៕
អត្ថបទ ៖ សឹង រ៉ាត់



-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ