Connect with us

ព័ត៌មានជាតិ

កម្ពុជា ផលិតនាឡិកា«Made in Cambodia»២៥គ្រឿងសម្រាប់ជូនមេដឹកនាំកំពូលក្នុងកិច្ចប្រជុំអាស៊ាន

បានផុស

នៅ

«យើងផលិតនាឡិការហូតដល់២៥គ្រឿងសម្រាប់ថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូល ដោយដាក់ឈ្មោះថា អាស៊ាន ប៉ុន្តែ Made In Cambodia ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្នអាចផលិតបាននាឡិកា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី​១១ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា « ខ្ញុំនឹងចែកកាដូជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយនៅថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាអាស៊ាន​នេះ ទៅតែម្តង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ»។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបាន​អញ្ជើញ​មេដឹកនាំ​ស្ថាប័ន​អន្តរជាតិជាច្រើន ដោយមាន​តាំងពី​ប្រធានធនាគារ​ពិភពលោក អគ្គនាយក IMF ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក​ អគ្គនាយក​អង្គ ការ​សុខ​ភាពពិភពលោក ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ប្រធាន​អង្គការ​សហ​ប្រតិបត្តិការសៀងហៃ និង​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជា ក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៤ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម