ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមអន្តរាគមន៍ជួយកម្មករ ករណីបិទរោងចក្រឬព្យួរការងារ
លោក ហេង សួរ បានបញ្ជាក់ថា កម្មករកម្មការិនីលើវិស័យវាយនភណ្ឌកាត់ដេរនឹងទទួលបានការអន្តរាគមន៍ពីរដ្ឋាភិបាល បើសិនមានការបិទរោងចក្រឬព្យូរការងារដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់ក្រុមអ្នកកាសែតក្នុងសន្និសីទនៅព្រឹកនេះថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់វិស័យវាយនភណ្ឌកម្ពុជា ដោយនៅត្រីមាសទី ៤ នេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាបានធ្លាក់ចុះ ហើយបើធៀបឆ្នាំនិងឆ្នាំអាចថយចុះប្រហែល ១០ ភាគរយ។

លោក ហេង សួរ បញ្ជាក់ថា វិបត្តិសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី ធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់សំលៀកបំពាក់ និងប៉ះពាល់ដល់ការបញ្ជាទិញ។
លោកបន្តថា វិបត្តិសង្គ្រាមនៅអ៊ុយគ្រេន នាំឲ្យអត្រាអតិផរណានៅអាមេរិកនិងអឺរ៉ុបកើនឡើងខ្លាំង ដោយសារការចំណាយរបស់ពលរដ្ឋ ផ្តោតសំខាន់ទៅលើប្រេងឥន្ធនៈ ថាមពល និងអគ្គិសនី។
យ៉ាងណាមិញ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មកដល់ពេលនេះករណីការបិទរោងចក្រឬព្យួរមានតិចតួចបំផុត។ បើសិនមានការបិទ ឬព្យូរការងារគឺខាងក្រសួងនឹងត្រៀមដោះស្រាយជូនកម្មករតាមភាពជាក់ស្តែង និងយោងទៅតាមច្បាប់ការងារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករ។
កម្ពុជាមានរោងចក្រកាត់ដេរប្រមាណជិត ១៣០០ រោងចក្រ កំពុងដំណើរការនិងបានបង្កើតការងារដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ និងដោយប្រយោលជិត ១លាននាក់។
ក្នុងអំឡុងពេលផ្ទុះវិបត្តិកូវីដដោយមានការបិទរោងចក្រ រដ្ឋាភិបាលបានផ្តល់ប្រាក់ជំនួយដល់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបចំនួន ៤០ ដុល្លារក្នុងមួយខែ និងខាងនិយោជករោងចក្រក៏ផ្តល់ចំនួន ៤០ ដុល្លារដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


