ព័ត៌មានជាតិ
ប្រែក្លាយច្រកព្រំដែនត្រពាំងស្រែព្រំដែនកម្ពុជា-វៀតណាម ជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់
អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងបង្ហាញពីគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae, Cambodia) ស្ថិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA) ដែលត្រូវចំណាយពេលវេលាសម្រាប់សិក្សាលទ្ធភាព ប្រមាណ២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្មបានឲ្យដឹងថា គម្រោងនេះផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សំណង់បរិក្ខារ បម្រើឱ្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលក្នុងនោះរួមមាន៖ ការិយាល័យអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងច្រក អគារសម្រាប់ភ្ញៀវទេសចរណ៍ កន្លែងផលិតថាមពល អន្តេវាសិកដ្ឋាន និងទីធ្លាសម្រាប់កុងតឺន័រជាដើម។
ភាគីកម្ពុជា និងកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេសច្រកទ្វារអន្តរជាតិត្រពាំងស្រែ ធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងតម្លៃនៃការដឹកជញ្ជូន ជំរុញការធ្វើទំនើបកម្មផ្នែកភ័ស្តុភាកម្មឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


