ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការខូចខាតដោយទឹកជំនន់ និងវិធានការស្តារឡើងវិញពីផលប៉ះពាល់
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យទៅលើផលប៉ះពាល់ និងត្រៀមធ្វើការស្តារឡើងវិញដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តរតនគិរី ពិសេសផ្តោតលើសំខាន់គឺ វិស័យកសិកម្ម ដើម្បីត្រៀមពូជស្រូវជួយដល់ប្រជាកសិករឲ្យពួកគាត់សាបព្រួសបានទាន់រដូវ និងឈ្វេងយល់ពីតម្រូវការជាក់ស្តែងផ្សេងៗទៀតក្រោយពីទឹកជំនន់។

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានលើកឡើងថា នៅខេត្តរតនគិរី ទឹកទន្លេស្រែពកបានជន់លិចរយះពេលខ្លី ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានស្រុកចំនួន២បានជន់លិច គឺស្រុកលំផាត់ និងស្រុកកូនមុំ មាន៦ឃុំ ចំនួន១៧ភូមិ។
ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន២០២៨ គ្រួសារ(សរុប៨.២៥៧នាក់) ជម្លៀសប្រជាពលរដ្ឋ ២២៦គ្រួសារទៅទីទួលសុវត្ថិភាព ៧ទីតាំង។ ប៉ះពាល់ដំណាំសរុប ២.២២៥ហិកតា ក្នុងនោះដំណាំស្រូវ ១.០៦២ ហិកតា និងចម្ការដំណាំ និងដំណាំរួមផ្សំផ្សេងៗ សរុប ១.១៦៣ហិកតា បានជម្លៀសគោ ក្របីចំនួន២.០៥១ក្បាល ជ្រូកចំនួន ២៥៨ក្បាល និងមាន់ទាចំនួន១.៥៤០ក្បាល។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋដើម្បីស្តារនិងសង្គ្រោះឡើងវិញឲ្យទាន់ពេលវេលា ជាពិសេសអាជ្ញាធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុក ដែលរងគ្រោះខ្លាំងជាងគេ៕
អត្ថបទ៖ វុទ្ធឦសាន





-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


