ព័ត៌មានជាតិ
មន្រ្តីជលផលខេត្តកោះកុង ចុះអង្កេតស្រង់ស្ថិតិទូកនេសាទ តាមប្រព័ន្ធបច្ចេកវិទ្យា Smart Tools
ក្រុមមន្រ្តីរដ្ឋបាលជលផលពាមក្រសោប ស្រុកមណ្ឌលសីមា និងរដ្ឋបាលជលផលស្រុកបូទុមសាគរ សហការគ្នាចុះសិក្សាអង្កេតស្រង់ស្ថិតិចំនួនទូក និងប្រភេទឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យា Smart Tools។

លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានឲ្យដឹងនៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ថា កិច្ចការចុះពិនិត្យតាមកំណត់ត្រាពីវិស័យជលផលនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់ រួចបញ្ចូនទៅកាន់រដ្ឋបាលជលផល ទុកជាមូលដ្ឋានដ៏សុក្រិតមួយ មុននឹងមានវិធានការច្បាប់ណា។

លោកនាយកផ្នែករដ្ឋបាលជលផលពាមក្រសោប បន្ថែមថា លោក និងក្រុមមន្រ្តីដ៏ទៃបានទទួលចំណេះដឹង ពីវគ្គសិក្សាប្រព័ន្ធបច្ចេកវិទ្យាS mart Tools តំណាងសហភាពអឺរ៉ុបផ្តល់ជំនួយគាំទ្រលើកកម្ពស់ការអភិរក្សធនធានជលផលលើសមុទ្រកម្ពុជា រួមមាន៖ ខេត្តកោះកុង ព្រះសីហុន កំពត និងខេត្តកែប។

ជិត ២ខែក្រុមមន្រ្តីជលផលខេត្តកោះកុង រកឃើញជាទិន្នន័យចំនួនទូកនេសាទ កម្មករទូក ប្រភេទឧបករណ៍ ដែលកំពុងប្រើប្រាស់នេសាទលើផ្ទៃសមុទ្រ នាពេលថ្ងៃ។ ដោយឡែកពេលយប់វិញ ពុំទាន់មានគោលការណ៍ឲ្យចុះស្រង់ស្ថិតិនោះទេ។ ដូច្នេះមិនទាន់ដឹងមានទូកនេសាទបរទេស ល្មើសលួចឆ្លងដែននេសាទដែរឬអត់ គាប់ជួនអំឡុងរដូវវស្សាលំបាកអនុវត្តវិធានការច្បាប់។

កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញ មន្រ្តីជលផលទាំងនេះ បានចុះពិនិត្យអង្កេតនៅតំបន់កោះមូល ឃុំកោះកាបិ ស្រុកកោះកុង និងតំបន់អាវយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។ បច្ចុប្បន្ន ខេត្តកោះកុង មានទូកនេសាទជាង ៣,០០០ គ្រឿង កំពុងប្រកបមុខនេសាទលើដែនសមុទ្រ។
សហភាពអឺរ៉ុប កាលពីខែឧសភា ឆ្នាំ ២០២២កន្លងទៅ ធ្លាប់បានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ ទៅដល់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិអនុវត្តចំណាត់ការច្បាប់ដោយផ្ទាល់លើបទល្មើសនេសាទ ដើម្បីគាំទ្ររួមចំណែកបង្កើនផលក្នុងវិស័យកសិកម្ម និងផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វនៅកម្ពុជា៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


