ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ណែនាំឱ្យមន្ត្រីសាលាក្រុងផាកពិន័យអ្នកចោលសំរាមរាយប៉ាយ
ក្នុងទិវាពិភពលោកស្អាត និងទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូឡើងវិញពីទេសចរណ៍ នៅខេត្តស្ទឹងត្រែងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តស្ទឹងត្រែងដាក់វិធានការ ឲ្យមន្ត្រីសាលាក្រុងបង្កើនការអនុវត្តច្បាប់ ផាកពិន័យចំពោះអ្នកចោលសំរាមរ៉ាយប៉ាយ ដើម្បីឲ្យជនខិលខូចទាំងនោះរាងចាល ហើយភ្ញាក់រលឹកមកចូលរួមសំអាតបរិស្ថាន ជួយលើកកម្ពស់សោភណ្ឌភាពទីក្រុងស្អាត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមានប្រសាសន៍ថា ការធ្វើបែបនេះក្នុងគោលបំណងចង់ឲ្យទីក្រុងស្ទឹងត្រែងស្អាត មានសោភណ្ឌភាព ហើយក៏ចង់ឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ចេះស្រឡាញ់បរិស្ថាន ចេះតុបតែងផ្ទះសម្បែង នឹងឈប់ចោលសំរាមរាយប៉ាយ។

លោកមានប្រសាសន៍ទៀតថា បញ្ហានេះអាជ្ញាធរក្រុង នឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការ អនុវត្តច្បាប់ និងបន្តចុះអប់រំប្រជាពលរដ្ឋនៅតាមផ្ទះឲ្យវេចខ្ចប់សំរាមទុកដាក់ទៅតាមទីកន្លែងកំណត់ ហើយបើបុគ្គលណាមិនអនុវត្តតាម ហើយយកសំរាមទៅចោលរាយប៉ាយ ត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣របស់រាជរដ្ឋាភិបាលដើម្បីឱ្យមានការរាងចាល។
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា រាល់បញ្ហាខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយរាប់បញ្ចូលទាំងការធ្វើសកម្មភាពរើសសំរាមនេះ ដើម្បីចង់ដាស់ស្មារតីឲ្យប្រជាពលរដ្ឋ ចេះសំអាតបរិស្ថាន។

លោកប្រធានមន្ទីរបន្តថា ការប្រឡងប្រណាំងទីក្រុងស្អាតខេត្តស្ទឹងត្រែងកាលពីឆ្នាំ២០១៧ទទួលបានតែផ្ការំដួលមួយទងតែប៉ុណ្ណោះ ដោយសារតែសូចនាករមួយចំនួនយើងអនុវត្តមិនទាន់បានដូចជាបន្ទាប់ទឹកបង្គន់អនាម័យសាធារណជាដើម។
លោកសេង ណារឹទ្ធ តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង បានបង្ហាញថា កាលណាប្រជាពលរដ្ឋអនុវត្តបានល្អ ជាចំណែកមួយជួយឲ្យទីក្រុងមានបរិស្ថានស្អាតមានការគាំទ្រពីភ្ញៀវទេសចរច្រើន ហើយការរស់នៅក៏មានផាសុកភាពល្អ។
លោកថា ថ្នាក់ដឹកនាំធ្វើយុទ្ធនាការរើសសំរាមនេះពិតជាបានដាសស្មារតីប្រជាពលរដ្ឋយើងគ្រប់គ្នាឱ្យចូលរួមសំអាតបរិស្ថាន យ៉ាងហោចណាស់ក៏បានធ្វើនៅតាមផ្ទះរបស់ខ្លួនដែរ បើមិនបានជួយសំអាតនៅតាមទីសាធារណៈនោះ។

សូមបញ្ជាក់ថា នេះជាលើកទី៣នៅក្នុង២០២២ ដែលអាជ្ញាធរខេត្ត ចលនាប្រជាពលរដ្ឋឱ្យចូលរួមរៀបចំទីក្រុងស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងឱ្យបានច្រើន និងត្រៀមលក្ខណពីចម្ងាយដើម្បីដណ្តើម យកស្លាកសញ្ញាផ្ការំដួល២ទងឬ៣ទងនៅចុងឆ្នាំ២០២២ឬនៅដើមឆ្នាំ២០២៣ ខាងមុខនេះ ៕
ដោយ ៖ ងិនលីម

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


