Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច គ្រោងជួបពិភាក្សាជាមួយជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy តាមរយៈប្រព័ន្ធទូរស័ព្ទ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៧ ខែតុលានេះថា បេ​សកកម្មជួយប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៦ ខែតុលាម្សិលមិញ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ។ ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ ២០២២បូក ជាមួយនិងការចូលរួមប្រជុំG20 និងការចូលរួមប្រជុំ APEC ត្រូវបានដោះស្រាយមួយភាគធំ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម