ព័ត៌មានជាតិ
៩ ខែឆ្នាំនេះ គ្រោះមហន្តរាយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ២០០ នាក់ បំផ្លាញផ្ទះសម្បែងជិត ៥ ពាន់ខ្នង
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ គ្រោះមហន្តរាយបង្កឡើងដោយខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានសម្លាប់មនុស្សចំនួន ៦៨ នាក់ របួស ១៥២ នាក់ បំផ្លាញផ្ទះសម្បែង ៤៧៨៣ ខ្នងសាលារៀន ៤០ ខ្នង អគាររដ្ឋបាល ២៣ កន្លែង តូបផ្សារ ៨០ តូប ឃ្លាំងទំនិញ និងរោងចក្រសិប្បកម្ម ២៥ កន្លែង និងងាប់គោក្របី ៨៤ ក្បាល។

របាយការណ៍ដដែលបានបន្តថា ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៥៦ លើក បណ្តាលឲ្យរលំផ្ទះ ៩៤៣ ខ្នង របើកដំបូលផ្ទះ ៣២០១ ខ្នង របើកដំបូលសាលារៀន ៣៨ ខ្នង តូបផ្សារ ១៣ តូប អគាររដ្ឋបាល ២១ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ៥៩ នាក់ នៅរយៈពេល ៩ ខែ។

ចំណែករន្ទះបាញ់វិញកើតឡើងចំនួន ៩៥ លើក ប៉ះពាល់ផ្ទះ ២២ ខ្នង ស្លាប់មនុស្ស ៥៣ នាក់ របួស ៤៩ នាក់ និងងាប់គោក្របី ៨៤ ក្បាល និងគ្រោះអគ្គិភ័យកើតឡើង ៣៥៧ លើក ប៉ះពាល់ផ្ទះ ៦១៧ ខ្នង ឆេះតូបផ្សារ ៧៧ តូប ឃ្លាំងទំនិញ ១៦ កន្លែង សាលារៀន ២ ខ្នង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់មនុស្ស ១២ នាក់ និងរងបួស ៤៥ នាក់ ក្នុងរយៈពេល ៩ ខែដូចគ្នា។

របាយការណ៍បានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យ ១២ នាក់ ក្នុងនោះនៅភ្នំពេញមានចំនួន ៤ នាក់ ក្នុង ៨៧ លើក បំផ្លាញផ្ទះសម្បែង ២២៧ ខ្នង តូប ១៤ តូប ឃ្លាំងទំនិញ ៩ កន្លែង រោងចក្រសិប្បកម្ម ៣ កន្លែង និងសាលារៀន ១ កន្លែង ខេត្តកំពង់ស្ពឺស្លាប់ ២ នាក់ ស្វាយរៀង ២ នាក់ ក្រចេះ ២ នាក់ កំពង់ចាម ១ នាក់ និងសៀមរាប ១ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


