Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមប្រើប្រាស់ផលិតផលមួយប្រភេទដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬឈានដល់អាយុជីវិត

បានផុស

នៅ

ក្រសួងសុខាភិបាល បានធ្វើការហាមលក់ចែកចាយ និងប្រើប្រាស់ចំពោះផលិតផលឈ្មោះ YONG LIANG
(យ៉ុងលាំង) ព្រោះផលិតផលនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងនធ្ងរដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល ដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការប្រកាសការ​ហាមប្រើប្រាស់ការលក់ និងចែកចាយផលិតផលយ៉ុងលាំងនេះ ក្រោយពីក្រសួងទទួលបានព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលដែលបញ្ជាក់អំពីប្រទេសផលិផលឈ្មោះ យ៉ុងលាំង គ្មានលេខបញ្ជិការ និងមានសារធាតុឱសថសម័យ DICLOFFNAC SODIUM ដែលសារធាតុនេះត្រូវបានប្រើប្រាស់ក្នុងកម្រិតច្បាស់លាស់មាន​រយៈពេលកំណត់ក្នុងការប្រើ និងមានការប្រុងប្រយ័ត្នហើយមានបុគ្គលមួយចំនួនមិនអនុញ្ញាតឲ្យប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលឈ្មោះ យ៉ុងលាំង ឡើយ ព្រោះផលិតផលនេះអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតផង។ ក្រសួងបានព្រមានថា បន្ទាប់ពីការផ្សព្វផ្សាយសេចកីជូនព័ត៌មានប្រភេទផលិតផលខាងលើនេះរួចហើយបើសិនម្ចាស់​គណនេយ្យបណ្ដាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូលចែកចាយឬផ្សព្វផ្សាយលក់ផលិតផលខាងលើនេះជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូលចែកចាយឬលក់ផលិតផលឈ្មោះ យ៉ុងលាំង ខាង​លើសូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មានឱ្យក្រសួងសុខាភិបាលជាបន្ទាន់ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម