ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការចុះឈ្មោះបោះឆ្នោត នឹងត្រូវធ្វើឡើងជាធម្មតា ក្នុងកំឡុងពេលបុណ្យអុំទូក ៣ថ្ងៃ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ការចុះឈ្មោះបោះឆ្នោត នឹងត្រូវធ្វើឡើងជាធម្មតាមិនមានការឈប់សម្រាកឡើយ ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ ២០២២នេះ ចំថ្ងៃទី ៧-៨-៩ ខែវិច្ឆិកា។ ក្នុងរយៈពេល ៣ថ្ងៃនេះ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែវិច្ឆិកានេះថា ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ក្រុមការងារចុះឈ្មោះបោះឆ្នោត មិនមានការឈប់សម្រាកនោះទេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ អាចទៅចុះឈ្មោះបោះឆ្នោតបាន នៅថ្ងៃឈប់សម្រាកទាំង ៣ថ្ងៃនោះ។

លោក សោម សូរីដា មានប្រសាសន៍ថា «សម្រាប់ពិធីបុណ្យអុំទូកនេះ ក្រុមចុះឈ្មោះបោះឆ្នោតនៅបន្តការងាររបស់ខ្លួន មានន័យថា គ.ជ.ប បន្តការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យអុំទូក ដែលមានរយៈពេល ៣ថ្ងៃ ដោយពុំមានការឈប់នោះទេ ចឹងប្រជាពលរដ្ឋដែលឈប់សម្រាកនៅថ្ងៃបុណ្យ អាចអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត»។

បើតាមអ្នកនាំពាក្យ គ.ជ.ប រយៈពេល ១៤ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៨៥,២៧១ នាក់។ ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១០៩,០៣៥នាក់ ហើយអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១៣,២៨១ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ៥៧,៣៦៩នាក់។

លោកអគ្គលេខាធិការរង បានឲ្យដឹងបន្តថា ក្នុងរយៈពេល ១៤ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ បានប្រព្រឹត្តទៅដោយរលូន នៅក្នុងបរិយាកាសសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ ដោយមិនមានបញ្ហាណាមួយកើតឡើងយ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ