ព័ត៌មានជាតិ
ចម្រៀង ៩ បទ កំណត់ជ្រើសរើសច្រៀងក្នុងពិធីជប់លៀងធំ កិច្ចប្រជុំកំពូលអាស៊ាន យប់នេះ
ចម្រៀងចំនួន ៩ បទ មានទាំងចម្រៀងជាតិខ្មែរ និងចម្រៀងភាសាអង់គ្លេស រួមទាំងចម្រៀងព្រះរាជនិពន្ធ ដោយព្រះបរមរតនកោដ្ឋ និងចម្រៀងនិពន្ធដោយ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ដោយជ្រើសរើសតារាចម្រៀងប្រចាំប្រទេសចំនួន ១២ដួង ច្រៀងទទួលស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាម កម្ពុជា ជាម្ចាស់ផ្ទះ។

បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រៅពីក្រសួងរៀបចំកម្មវិធីទទួលភ្ញៀវប្រមុខរដ្ឋ គណៈប្រតិភូ, កម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ាន និង ព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ាន ក្រសួង មានតួនាទីរៀបចំព្រឹត្តិការណ៍ធំបំផុតមួយទៀត គឺ Gala Dinner ដែលជាពិធីជប់លៀងធំ។ ក្នុងនោះក្រសួងវប្បធម៌នឹងរៀបចំសិល្បៈចម្រុះ មានក្រុមសិល្បករ និងតន្ត្រីករជាង ២០០នាក់ មានរបាំក្បាច់បុរាណ របាំប្រពៃណី របាំសហសម័យ និងការប្រគំតន្ត្រីឆ្លាស់វេនគ្នាជាមួយការសម្ដែងសិល្បៈទាំងនោះ ដោយមានតារាចម្រៀងជាតិល្បីៗមានសមត្ថភាព ច្រៀងទាំងចម្រៀងភាសាខ្មែរ និងភាសាអង់គ្លេស ចំនួន ៩ បទ មានដូចជា៖
១. បទ កុលាបភ្នំពេញ (ព្រះរាជនិពន្ធ ) ចង្វាក់ Rumba បកស្រាយដោយ កញ្ញា តន់ ច័ន្ទសីម៉ា និងលោក ម៉ៅ ហាជី

២. បទ Corazon Espinado ចង្វាក់ Cha Cha បកស្រាយដោយ លោក Mike
៣. បទ ស្ពានសាងស្នេហ៍ (និពន្ធដោយ សម្ដេចតេជោ) បកស្រាយដោយ លោក ឯក ស៊ីដេ

៤. បទ ស្រមៃទីក្រុងភ្នំពេញ ចង្វាក់ Bumba បកស្រាយដោយ លោក ដួង វីរៈសិទ្ធ

៥. បទ យប់នេះពិសេសមែន ចង្វាក់ Twist បកស្រាយដោយ កញ្ញា បាន មុន្នីលក្ខណ៍

៦. បទ នារីស៊ិចស៊ី ចង្វាក់ Madison បកស្រាយដោយ លោក ព្រាប សុវត្ថិ

៧. បទ រាំវង់ភ្នំពេញ ចង្វាក់ រាំវង់ បកស្រាយដោយ លោកស្រី ហ៊ឹម ស៊ីវន

៨. បទ If We Hold On Together ចង្វាក់ Slow បកស្រាយដោយ លោក រស់ ខេមរិន កញ្ញា រស់ កែវធីតា

៩. បទ បងរាំកន្ត្រឹម មករាំលេងភូមិអូន ចង្វាក់ កន្ត្រឹម បកស្រាយដោយ កញ្ញា ចំរើន សុភា និងលោក គង់ សុធារិទ្ធ

បណ្ឌិត គឹម ពីនន់ បានឱ្យដឹងបន្ថែមថា តាមរយៈការអញ្ជើញពិនិត្យការហាត់សមរបស់តារាចម្រៀង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ដល់អនុសាសន៍បន្ថែម ដោយរាល់ការឡើងបកស្រាយរបស់តារាចម្រៀង ត្រូវតែមានអ្នករាំអមពីក្រោយ ហើយក្រសួងវប្បធម៌ បានរើសអ្នករាំពូកែៗដើម្បីរាំអមអ្នកចម្រៀងរួចហើយ ខណៈឆាកសម្ដែងមានទំហំធំ មានមុខឆាកប្រវែងជាង ៣០ម៉ែត្រ។

គួរបញ្ជាក់ថា Gala Dinner ឬពិធីជប់លៀងធំ នៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន នឹងរៀបចំនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៩ និង ៣០នាទី ដល់ម៉ោង ២១ និង ៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC (Overseas Cambodian Investment Corporation)។ ពិធីនេះ នឹងចូលរួមដោយប្រមុខរដ្ឋ និងគណៈប្រតិភូនៃប្រទេសអាស៊ាន រួមទាំង ចិន កូរ៉េ អង្គការសហប្រជាជាតិ អ៊ុយក្រែន ឥណ្ឌា អូស្ត្រាលី ជប៉ុន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក