ព័ត៌មានជាតិ
មកដឹងតម្លៃបន្ទប់ ដែលស្ថាប័នព័ត៌មានជួលសម្រាប់យកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន
ក្រសួងព័ត៌មានបានរៀបចំសាល ហៅថា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់ស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិ អង្គុយធ្វើការ និងរង់ចាំយកព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើទី ៤០ និងទី ៤១ នៅសណ្ឋាគារសុខា ភ្នំពេញ។

ស្ថាប័ន ដែលជួលបន្ទប់ VIP ឬហៅថា Booth បានឱ្យដឹងថា ការជួលរយៈពេល៤ថ្ងៃនេះ មានតម្លៃ ២៥០០ដុល្លារ។
បើតាមអង្គភាពព័ត៌មានដែលជួលបន្ទប់នេះ បានលើកឡើងទៀតថា ចំណុចពិសេសនៃបន្ទប់នេះ គឺមានអ៊ីធើណេតល្បឿនលឿនជាងអ្នកនៅខាងក្រៅ មានលក្ខណៈឯកជនងាយស្រួលធ្វើការ និងទុកដាក់សម្ភារៈផ្សេងៗ ជាពិសេសមិនបែកអារម្មណ៍ក្នុងការចាប់ជ្រុងសរសេរព័ត៌មាន ឬបង្ហោះលើវេបសាយ និងបញ្ជូនព័ត៌មានទៅមកបានលឿនជាដើម។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បានចុះឈ្មោះយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចំនួនជាង១៧០០នាក់ ក្នុងនោះមានជនបរទេសចំនួនប្រហែល៩០០នាក់។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅអស់រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១០-១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្រោយបញ្ចប់កិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ១៣ វិច្ឆិកា ថា កិច្ចប្រជុំនេះ ដំណើរការទៅដោយរលូន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


